ACUនឹងបន្តសាកសួរមន្រ្តីអាដហុកទាំង៣នាក់នៅថ្ងៃស្អែកទៀត

2016-04-28 09:40:00 4769 Views

នៅព្រឹកថ្ងៃពុធនេះ អង្គភាពក៏បានសាកសួរអតីតមេធាវីរបស់ស្រីមុំ គឺអ្នកស្រី ទ្រី ឈូន ដែលជាមន្រ្តីរបស់អាដហុកផងដែរ ប៉ុន្តែអ្នកស្រីមិនត្រូវបានអង្គភាពឃាត់ខ្លួននោះទេ។ ក្រោយពីបញ្ចប់ការសាកសួរ អ្នកស្រី ទ្រី ឈូន បានថ្លែងថាអ្នកស្រីបានធ្វើការងារជាមេធាវីតាមក្រមសីលធម៌និងវិជ្ជាជីវៈ និងបញ្ជាក់ថាអ្នកស្រីមិនជាប់ពាក់ព័ន្ធអ្វីនឹងករណីរបស់ស្រីមុំនោះទេ។នៅថ្ងៃព្រហស្បតិ៍ស្អែកនេះ អង្គភាពនឹងសាកសួរមន្រ្តីអាដហុកម្នាក់ទៀត គឺ លោកស្រី លឹម មុនី នៅវេលាម៉ោង១០ព្រឹក។ ការកោះហៅរបស់ACUគឺដើម្បីស្តាប់ចម្លើយពាក់ព័ន្ធនឹងការណែនាំឲ្យកញ្ញាស្រីមុំ ផ្តល់ចម្លើយដល់អាជ្ញាធរមានសមត្ថកិច្ច។ACUកោះហៅមន្រ្តីសង្គមស៊ីវិលនេះបន្ទាប់ពីកញ្ញា ស្រី មុំ បានសរសេរលិខិតចំហមួយ ដោយលើកឡើងថាមន្រ្តីសង្គមស៊ីវិលមួយចំនួន រួមមានមន្រ្តីអាដហុកទាំង៥រូបដែលត្រូវបានកោះហៅ លោកស្រី ធីតា ឃឹះ និងលោក ស៊ឺន សាលី មន្រ្តីអង្គការសិទ្ធិមនុស្សនៅUN បានបង្ខំនាងឲ្យផ្តល់ចម្លើយក្លែងក្លាយនៅពេលចូលឆ្លើយបំភ្លឺនៅតុលាការ។ប្រភពVOD

http://vodhotnews.com/2016/04/acu-will-continue-questioning-adhoc-officials-tomorrow


ផែនទី​លទ្ធផល​បោះឆ្នោត​

ភាពមិនប្រក្រតីនៃការបោះឆ្នោត​ឆ្នាំ២០១៣​

...

ស្តាប់​ការ​ផ្សាយ​វិទ្យុសម្លេង​សង្គម​ស៊ី​វិល​​ តាម​ប្រព័ន្ធអ៊ិនធើ​ណែត

7:30AM​-​8:30AM
VOC on Ustream

Ask the Candidate​

COMFREL FACEBOOK PAGE​



ប្រភពព័ត៌មានបោះឆ្នោតផ្សេងៗ

គណៈកម្មាការដើម្បីការបោះ​ឆ្នោត​ដោយ​សេរីនិង​យុត្តិធម៌​នៅកម្ពុជា គណៈកម្មាធិការ​ជាតិ​រៀប​ចំ​ការ​បោះ​ឆ្នោត គណៈ​កម្មាធិការ​អព្យាក្រឹត និងយុត្តិធម៌ ដើម្បីការបោះ​ឆ្នោត​ដោយ​សេរី​ និងត្រឹម​ត្រូវ​នៅកម្ពុជា NDI_logo IRI_logo afrel_logo idea_logo CPP_logo SRP_logo Human Rights Party Norodom Ranariddh Party វិទ្យុអាស៊ីសេរី សំឡេងសហរដ្ឋអាមេរិក សំលេងសង្គម​ស៊ី​វិល (VOC) វិទ្យុភាសារបារាំងអន្តរជាតិ Phnom-Penhpost ដើមអម្ពិល kampucheathmey kohsantepheap_logo CEN
Power by:
Butterflywrk គណៈកម្មាការដើម្បីការបោះ​ឆ្នោត​ដោយ​សេរីនិង​យុត្តិធម៌​នៅកម្ពុជា