អង្គភាពប្រឆាំងអំពើពុករលួយ(ACU)បានសាកសួរមន្រ្តីសមាគមសិទ្ធិមនុស្សអាដហុក៣រូបរហូតដល់ម៉ោងជាង៨យប់នេះ ទាក់ទងនឹងចម្លើយសារភាពរបស់កញ្ញាខុម ចាន់តារ៉ាទី ហៅស្រីមុំដែលបានស្នើឲ្យតុលាការចាត់ការលើមន្រ្តីអាដហុកដែលនាងចោទថាបានឲ្យនាងនិយាយកុហក ពេលចូលបំភ្លឺនៅតុលាការ។មន្រ្តីអង្កេតជាន់ខ្ពស់នៃសមាគម លោក នី សុខា ប្រធានផ្នែកស៊ើបអង្កេតនៃសមាគម បានចូលបំភ្លឺនៅម៉ោង៨ព្រឹក លោក យី សុខសាន្ត អនុប្រធានផ្នែកស៊ើបអង្កេតនៃសមាគម ចូលបំភ្លឺនៅម៉ោង២រសៀលនិងលោក ណៃ វ៉ងដា អនុប្រធានផ្នែកស៊ើបអង្កេត ចូលបំភ្លឺនៅម៉ោង៣រសៀល។រហូតដល់ម៉ោងជាង៨យប់នេះ អង្គភាពមិនទាន់បញ្ចប់ការសាកសួរនៅឡើយទេ។ប្រភពVOD
http://vodhotnews.com/2016/04/acu-questioned-adhoc-officials