លោក ហ៊ុន សែន អំពាវនាវឲ្យពលរដ្ឋចូលរួមការពារព្រៃឈើជាមួយរដ្ឋាភិបាល

2016-04-28 10:22:00 4759 Views

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន នៅថ្ងៃព្រហស្បតិ៍នេះ បានអំពាវនាវឲ្យប្រជាពលរដ្ឋចូលរួមការពារព្រៃឈើជាមួយរដ្ឋាភិបាល ដោយលោកបញ្ជាក់ថារដ្ឋាភិបាលនិងប្រជាពលរដ្ឋមានគោលដៅតែមួយក្នុងការការពារព្រៃឈើ។ក្នុងពិធីប្រគល់សញ្ញាបត្រដល់និស្សិតនៃសាកលវិទ្យាល័យធនធានមនុស្ស លោក ហ៊ុន សែន បានថ្លែងថាលោកបានប្រាប់ទៅរដ្ឋមន្រ្តីក្រសួងបរិស្ថានថាឲ្យប្រាប់ទៅប្រជាពលរដ្ឋចូលរួមជួយការពារព្រៃឈើជាមួយរដ្ឋាភិបាល។ លោកមានប្រសាសន៍ថា៖ រាជរដ្ឋាភិបាលក៏ត្រូវការពារព្រៃឈើដែរ ប្រជាជនក៏ចង់ការពារព្រៃឈើ ដើមឈើហ្នឹងដែរ បើអញ្ចឹងវាទៅគោលដៅរួមហើយ គ្មានការបែងចែកថាអ្នកនេះពួកបរិស្ថាន អ្នកនេះពួកកាប់ឈើតទៅទៀតទេ។ ទាំងអស់គ្នា ទាំងរាជរដ្ឋាភិបាលឃើញពួកកាប់ឈើអនាធិបតេយ្យក៏ត្រូវចាប់ ប្រជាពលរដ្ឋក៏ត្រូវចូលរួមចំណែក ទោះបីខ្លួនមិនមែនជានគរបាលយុត្តិធម៌ ក៏ត្រូវរាយការណ៍ឬក៏ធ្វើសកម្មភាពណាមួយទប់ស្កាត់ ដើម្បីកុំឲ្យមានការបំផ្លាញព្រៃឈើប្រភពVOD

 

http://vodhotnews.com/2016/04/hun-sen-calls-for-all-participation-to-protect-forests


ផែនទី​លទ្ធផល​បោះឆ្នោត​

ភាពមិនប្រក្រតីនៃការបោះឆ្នោត​ឆ្នាំ២០១៣​

...

ស្តាប់​ការ​ផ្សាយ​វិទ្យុសម្លេង​សង្គម​ស៊ី​វិល​​ តាម​ប្រព័ន្ធអ៊ិនធើ​ណែត

7:30AM​-​8:30AM
VOC on Ustream

Ask the Candidate​

COMFREL FACEBOOK PAGE​



ប្រភពព័ត៌មានបោះឆ្នោតផ្សេងៗ

គណៈកម្មាការដើម្បីការបោះ​ឆ្នោត​ដោយ​សេរីនិង​យុត្តិធម៌​នៅកម្ពុជា គណៈកម្មាធិការ​ជាតិ​រៀប​ចំ​ការ​បោះ​ឆ្នោត គណៈ​កម្មាធិការ​អព្យាក្រឹត និងយុត្តិធម៌ ដើម្បីការបោះ​ឆ្នោត​ដោយ​សេរី​ និងត្រឹម​ត្រូវ​នៅកម្ពុជា NDI_logo IRI_logo afrel_logo idea_logo CPP_logo SRP_logo Human Rights Party Norodom Ranariddh Party វិទ្យុអាស៊ីសេរី សំឡេងសហរដ្ឋអាមេរិក សំលេងសង្គម​ស៊ី​វិល (VOC) វិទ្យុភាសារបារាំងអន្តរជាតិ Phnom-Penhpost ដើមអម្ពិល kampucheathmey kohsantepheap_logo CEN
Power by:
Butterflywrk គណៈកម្មាការដើម្បីការបោះ​ឆ្នោត​ដោយ​សេរីនិង​យុត្តិធម៌​នៅកម្ពុជា