លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន នៅថ្ងៃព្រហស្បតិ៍នេះ បានថ្លែងកុំឲ្យក្រុមណាមួយឆ្លៀតឱកាសកេងចំណេញនយោបាយ ដោយសារភាពរាំងស្ងួតនៅកម្ពុជា ដោយចាត់ទុកថាអ្នកឆ្លៀតឱកាសទាំងនោះជាក្រុម”និយមឃោសនាបោកប្រាស់”។ក្នុងពិធីប្រគល់សញ្ញាបត្រដល់និស្សិតនៃសាកលវិទ្យាល័យធនធានមនុស្ស លោក ហ៊ុន សែន បានថ្លែងថាភាពរាំងស្ងួតដែលកំពុងកើតឡើងនៅកម្ពុជានេះជាបាតុភូតធម្មជាតិហើយប្រទេសដទៃក៏កំពុងជួបប្រទះផងដែរ។ លោកថានេះជាបញ្ហាក្នុងតំបន់ទាំងមូលមិនមែនកើតឡើងតែនៅកម្ពុជានោះទេ។លោក ហ៊ុន សែន បានបញ្ជាក់ថា៖ “សូមកុំឆ្លៀតកេងចំណេញនយោបាយលើបញ្ហាភាពរាំងស្ងួតនៅប្រទេសកម្ពុជា”។ លោកស្នើកុំឲ្យមានការលើកឡើងថា៖“អាទឹកជំនន់ វាថាមកកាប់ឈើ អារាំងស្ងួត វាថាមកពីកាប់ឈើ”។ប្រភពVOD
http://vodhotnews.com/2016/04/hun-sen-says-not-to-take-political-gain-from-drought