លោកនាយករដ្ឋមន្ត្រីហ៊ុន សែន បានថ្លែងថាកម្ពុជាគ្មានលទ្ធភាពក្នុងការផលិតគ្រឿងញៀនបានទេ ដោយលោកថាគ្រឿងញៀនដែលមាននៅក្នុងប្រទេសសព្វថ្ងៃនេះជាការហូរចូលមកពីប្រទេសដទៃ។ក្នុងពិធីចែកសញ្ញាបត្រដល់និស្សិតនៃសាកលវិទ្យាល័យធនធានមនុស្ស លោក ហ៊ុន សែន បានថ្លែងថា បញ្ហាគ្រឿងញៀនជាបញ្ហាធ្ងន់ធ្ងរមួយដែលកម្ពុជាបានប្រឈម ដោយលោកថាត្រូវទាមទារឲ្យមានការបង្ក្រាបតទៅទៀត។ លោកក៏បានបញ្ជាក់ផងដែរថាប្រទេសកម្ពុជាគ្នានលទ្ធភាពក្នុងការផលិតគ្រឿងញៀនទេ តែលោកថាគ្រឿងញៀនដែលមាននៅកម្ពុជានេះជាការហូរចូលពីប្រទេសដទៃ។លោកមានប្រសាសន៍ថា៖“នេះជាបញ្ហាដ៏ធ្ងន់ធ្ងរមួយសម្រាប់ប្រទេសជាតិរបស់យើងដែលទាមទារនៅសកម្មភាពនៃការបង្ក្រាបតទៅទៀត រឿងនេះមិនមែនគ្រាន់តែជារឿងកម្ពុជាដាច់ដោយឡែកទេ កម្ពុជាគ្មានលទ្ធភាពក្នុងការផលិតគ្រឿងញៀនបានដោយខ្លួនឯងទេ ក៏ប៉ុន្តែវាហូរចេញពីប្រទេសនានាចូលមកកាន់ប្រទេសរបស់យើង”។ប្រភពVOD
http://vodhotnews.com/2016/04/hun-sen-says-cambodia-does-not-have-ability-to-produce-drug