ជនជាប់ចោទប្រាប់តុលាការថាមិនដឹងអ្នកដែលខ្លួនវាយនៅក្បែររដ្ឋសភាជាតំណាងរាស្រ្ត

2016-04-28 15:20:00 4760 Views

សាលាដំបូងរាជធានីភ្នំពេញ នៅព្រឹកថ្ងៃព្រហស្បតិ៍នេះ បានបើកសវនាការជំនុំជម្រះករណីវាយដំអ្នកតំណាងរាស្ត្រនៅខាងមុខរដ្ឋសភាកាលពីខែតុលា ឆ្នាំ២០១៥ ដោយបានសាកសួរជនជាប់ចោទមួយនាក់ក្នុងចំណោមបីនាក់ ដោយជនជាប់ចោទនោះបានសារភាពថាពិតជាបានបង្កការវាយដំ តែឆ្លើយថាមិនបានដឹងអ្នកដែលគេវាយនោះជាតំណាងរាស្រ្ត។កាលពីថ្ងៃទី២៦ ខែតុលាឆ្នាំ២០១៥ តំណាងរាស្ត្រគណបក្សសង្គ្រោះជាតិ គឺលោក គង់ សភានិងលោក ញ៉យ ចំរើន ត្រូវបានបាតុករ ដែលគេស្គាល់ថា គាំទ្របក្សកាន់អំណាចវាយឲ្យរងរបួសធ្ងន់ នៅពេលពួកគេជិះរថយន្តចេញពីប្រជុំសភា។ ព្រឹត្តិការណ៍នៃការវាយតំណាងរាស្រ្តកើតឡើងស្របពេលដែលមានបាតុកម្មទាមទារឲ្យលោក កឹម សុខា អនុប្រធានគណបក្សសង្រ្គោះជាតិចុះចេញពីតំណែងអនុប្រធានទីមួយនៃរដ្ឋសភា។ក្នុងសវនាការព្រឹកមិញនេះ សាក្សីចំនួន៥រូបបានចូលរួម រីឯមេធាវីដើមបណ្តឹងមានចំនួន៣រូបនិងមេធាវីការពារជនជាប់ចោទមានចំនួន២រូប។ ជនជាប់ចោទទាំងបីរូប គឺឈ្មោះ ម៉ៅ ហឿន សុត វណ្ណនី និង ចាយ សារិទ្ធ បាននាំចូលបន្ទប់សវនាការនៅម៉ោងប្រមាណជា៨និង៤៥នាទីព្រឹក ដោយអ្នកទាំងបីដើរចូលបន្ទប់សវនាការដោយគ្មានជាប់ខ្នោះដៃ ដូចជនជាប់ចោទដទៃនោះទេ។ប្រភពVOD

http://vodhotnews.com/2016/04/the-accused-says-he-does-not-the-beaten-lawmakers


ផែនទី​លទ្ធផល​បោះឆ្នោត​

ភាពមិនប្រក្រតីនៃការបោះឆ្នោត​ឆ្នាំ២០១៣​

...

ស្តាប់​ការ​ផ្សាយ​វិទ្យុសម្លេង​សង្គម​ស៊ី​វិល​​ តាម​ប្រព័ន្ធអ៊ិនធើ​ណែត

7:30AM​-​8:30AM
VOC on Ustream

Ask the Candidate​

COMFREL FACEBOOK PAGE​



ប្រភពព័ត៌មានបោះឆ្នោតផ្សេងៗ

គណៈកម្មាការដើម្បីការបោះ​ឆ្នោត​ដោយ​សេរីនិង​យុត្តិធម៌​នៅកម្ពុជា គណៈកម្មាធិការ​ជាតិ​រៀប​ចំ​ការ​បោះ​ឆ្នោត គណៈ​កម្មាធិការ​អព្យាក្រឹត និងយុត្តិធម៌ ដើម្បីការបោះ​ឆ្នោត​ដោយ​សេរី​ និងត្រឹម​ត្រូវ​នៅកម្ពុជា NDI_logo IRI_logo afrel_logo idea_logo CPP_logo SRP_logo Human Rights Party Norodom Ranariddh Party វិទ្យុអាស៊ីសេរី សំឡេងសហរដ្ឋអាមេរិក សំលេងសង្គម​ស៊ី​វិល (VOC) វិទ្យុភាសារបារាំងអន្តរជាតិ Phnom-Penhpost ដើមអម្ពិល kampucheathmey kohsantepheap_logo CEN
Power by:
Butterflywrk គណៈកម្មាការដើម្បីការបោះ​ឆ្នោត​ដោយ​សេរីនិង​យុត្តិធម៌​នៅកម្ពុជា