អង្គភាពប្រឆាំងអំពើពុករលួយ (ACU) កាលពីម្សិលមិញសម្រេចបញ្ជូនមន្ដ្រីរដ្ឋបាលជលផលម្នាក់ទៅតុលាការខេត្ដសៀមរាប ដោយចោទថា ជាប់ពាក់ព័ន្ធអំពើពុករលួយក្នុងទឹកប្រាក់ជាង៣៦ម៉ឺនដុល្លារទាក់ទងនឹងបទល្មើសនេសាទ។
ក្នុងសេចក្ដីប្រកាសព័ត៌មានចុះថ្ងៃទី២៧ខែមេសាឲ្យដឹងថា អង្គភាពប្រឆាំងអំពើពុករលួយបានសម្រេចឃាត់ខ្លួននាយរងផ្នែករដ្ឋបាលជលផលដំដែក នៃខណ្ឌរដ្ឋបាលជល ខេត្ដសៀមរាបម្នាក់គឺលោក រឹម សំអ៊ុន បញ្ជូនទៅកាន់សាលាដំបូងខេត្ដសៀមរាបនៅថ្ងៃទី២៧ខែមេសា ដែលថាមន្ដ្រីរូបនោះប្រព្រឹតអំពើពុករលួយក្នុងទឹកប្រាក់១៤៦០លានរៀលដែលស្មើនឹង៣៦៥០០០ដុល្លារ។បើតាមអង្គភាពប្រឆាំងអំពើពុករលួយមន្ដ្រីជលផលរូបនោះត្រូវជាប់ចោទពី «បទវិតិក្រម» តាមមាត្រា៥៩២និង៥៩៣ នៃក្រមព្រហ្មទណ្ឌ ករណីទាមទារនិងទទួលប្រាក់សំណូកពីប្រជានេសាទនិងបទល្មើសនេសាទតាមមាត្រា១០៣នៃច្បាប់ជលផល។ប្រភពVOD