តំណាងរាស្ត្រគណបក្សសង្គ្រោះ ជាតិ ចំនួន៥៣រូប បានដាក់លិខិតមួយច្បាប់ថ្វាយព្រះមហាក្សត្រ ដើម្បីសុំព្រះរាជអន្តរាគមន៍ពីព្រះអង្គ លើបញ្ហានយោបាយនាពេលបច្ចុប្បន្ននេះ ។
ក្នុងលិខិតសុំព្រះរាជអន្តរាគមន៍ពីព្រះមហាក្សត្រនេះ តំណាងរាស្ត្រគណបក្សសង្គ្រោះជាតិ ដែលមានទាំងឯកឧត្តម សម រង្ស៊ី ផងនោះ បានទូលថ្វាយព្រះអង្គថា កាលពីពេលថ្មីៗនេះ មានការចាប់ខ្លួនអ្នកនយោបាយ សកម្មជនការពារបរិស្ថាន សមាជិកព្រឹទ្ធសភា ហើយមានការរឹតត្បិតអង្គការសង្គមស៊ីវិល និងសហជីព តាមរយៈច្បាប់ និងការដាក់ពាក្យប្ដឹងអ្នកវិភាគមួយចំនួនផ្សេងទៀត ដែលជាហេតុធ្វើឲ្យស្ថានការណ៍នយោបាយនៅកម្ពុជាកំពុងមានសភាពធ្ងន់ធ្ងរ ដែលអាចធ្វើឲ្យមានគ្រោះថ្នាក់ដល់ដំណើរការលិទ្ធិប្រជាធិបតេយ្យ។ប្រភពថ្មីៗ
http://www.thmeythmey.com/?page=detail&ctype=article&id=39180&lg=kh