អង្គភាពប្រឆាំងអំពើពុករលួយ(ACU)បានសម្រេចឃាត់ខ្លួនមន្រ្តីអាដហុក៤រូបនិងអគ្គលេខាធិការរងគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត(គ.ជ.ប) លោក នី ចរិយា រហូតមកដល់ម៉ោង១២យប់ថ្ងៃព្រហស្បតិ៍នេះ។រហូតដល់ម៉ោង១២យប់នេះ មន្រ្តីអាដហុកនិងអង្គភាពប្រឆាំងអំពើពុករលួយ(ACU)មិនទាន់អនុញ្ញាតឲ្យមន្រ្តីសមាគមសិទ្ធិមនុស្សអាដហុកចំនួន៤រូបនិង លោក នី ចរិយា ចាកចេញពីអង្គភាពនោះទេ។ មិនមានមន្រ្តីអង្គភាពចេញមុខមកបញ្ជាក់ប្រាប់អ្នកសារព័ត៌មានថាតើអង្គភាពសម្រេចឃាត់ខ្លួនមន្រ្តីទាំងនោះឬយ៉ាងណានោះទេ។ មន្រ្តីអាដហុករួមមានលោក នី សុខា លោក យី សុខសាន្ត លោក ណៃ វ៉ងដានិងលោកស្រី លឹម មុនី។ ពួកគេត្រូវបានសាកសួរតាំងពីថ្ងៃពុធនិងពេញមួយថ្ងៃព្រហស្បតិ៍នេះ។កាលពីថ្ងៃពុធ អង្គភាពប្រឆាំងអំពើពុករលួយបានសាកសួរមន្រ្តីសមាគមសិទ្ធិមនុស្សអាដហុកចំនួន៣រូបអស់រយៈពេលជាង១៤ម៉ោង ទាក់ទងនឹងចម្លើយសារភាពរបស់កញ្ញាខុម ចាន់តារ៉ាទី ហៅស្រីមុំ។ ការសាកសួរនោះធ្វើឡើងរហូតដល់ម៉ោងជាង១០យប់ ហើយត្រូវបានអនុញ្ញាតឲ្យមកផ្ទះវិញ ក្រោយពីមានការធានាពីប្រធានសមាគមអាដហុក លោក ធន សារាយ។ប្រភពVOD
http://vodhotnews.com/2016/04/acu%E2%80%8B-detained-adhoc-officials