លោកនាយករដ្ឋមន្ត្រីថ្លែងការពារថា ការចែកចាយទឹកជូនពលរដ្ឋ ជាដំណោះស្រាយដែលត្រូវធ្វើ ខណៈពលរដ្ឋស្ទើរទូទាំងប្រទេសកំពុងជួបគ្រោះរាំងស្ងួត។ អ្នកជំនាញផ្នែកកសិកម្ម ថាអ្វីដែលលោក ហ៊ុន សែន កំពុងធ្វើនៅពេលនេះ ជាដំណោះស្រាយរយៈពេលខ្លី ហើយរដ្ឋាភិបាលគួររកដំណោះស្រាយរយៈពេលវែងជូនពលរដ្ឋ ជាជាងការចែកទឹកដល់ពលរដ្ឋ។គ្រោះរាំងស្ងួតនៅចោទជាបញ្ហា ដែលធ្វើឲ្យប្រមុខរដ្ឋាភិបាលលើកយកការផ្តល់គំនិតរបស់អ្នកប្រើប្រាស់ហ្វេសប៊ុក (Facebook) មកជជែក និងពិចារណា។ ក្នុងចំណោមគំនិតនានា លោក ហ៊ុន សែន កំពុងពិចារណាការផ្តល់គំនិតឲ្យលោកធ្វើទ្វារទប់ទឹកទន្លេសាប៖ «មានអ្នកចូលមកផ្តល់គំនិតថា សម្ដេចគួរធ្វើទ្វារទឹកទន្លេសាបតែម្តង អត់អីទេទទួលយកមកគិត ពេលដែលទឹកចូល ហើយពេលទឹកចេញបិទតែម្តង»។ប៉ុន្តែលោកបដិសេធមិនបង្កើតភ្លៀងសិប្បនិមិត្ត ដោយបាចម្សៅទៅលើអាកាសដូចប្រទេសថៃ នោះទេ ដោយលោកបញ្ជាក់ថា ប្រសិនបើបាចម្សៅ នឹងធ្លាក់តែម្សៅទេ គ្មានភ្លៀងមកជាមួយទេ ព្រោះកម្ពុជា គ្មានពពកទឹកភ្លៀង។ប្រភពRFA
http://www.rfa.org/khmer/news/environment/Hun-Sen-says-providing-water-to-people-is-the-solution-04282016084512.html