មន្ត្រីអង្គភាពប្រឆាំងអំពើពុករលួយ (ACU) បានអនុញ្ញាតឲ្យ លោក ធន់ សារាយ ប្រធានអង្គការអាដហុក ចូលទៅក្នុងបរិវេណ ACU ហើយថែមទាំងបានបញ្ជាក់ថា ពួកគេនឹងរៀបចំជំនួបរវាងប្រធាន ACU លោក ឱម យ៉ិនទៀង និងលោក ធន់ សារាយ។មិនមានការបញ្ជាក់ពីពេលវេលាពិតប្រាកដនោះឡើយ ប៉ុន្តែមន្ត្រី ACU បានធ្វើការស្ទង់ឈ្មោះអ្នកយកព័ត៌មាន និងមន្ត្រីអង្គការសង្គមស៊ីវិល ប្រមាណ៥០នាក់ ដែលកំពុងរង់ចាំនៅខាងក្រៅ មុននឹងអនុញ្ញាតឲ្យពួកគេចូលយកព័ត៌មានទាក់ទងនឹងជំនួបនេះ។ជុំវិញរឿងរ៉ាវស្រីមុំ មន្ត្រីដែលកំពុងស្ថិតក្រោមការសាកសួរ ACU នេះរួមមាន អគ្គលេខាធិការរង គជប លោក នី ចរិយា លោកស្រី លឹម មុនី លោក នី សុខា លោក យី សុខសាន្ត និងលោក ណៃ វ៉ង់ដា មន្ត្រីសមាគមអាដហុក ៕