ព្រះរាជអាជ្ញានៅសាលាដំបូងរាជធានីភ្នំពេញបានសម្រេចចោទប្រកាន់មន្ត្រី៤រូបនៃសមាគមការពារសិទ្ធិមនុស្សអាដហុក និងអគ្គលេខាធិការរង គ.ជ.ប និងមន្ត្រីសិទ្ធិមនុស្សមួយរូបរបស់អង្គការសហប្រជាជាតិពីបទសូកប៉ាន់សាក្សី និងសមគំនិតក្នុងអំពើសូកប៉ាន់សាក្សី ដោយយោងតាមបទចោទទាំងនេះ ពួកគេប្រឈមជាប់ពន្ធនាគារពី៥ទៅ១០ឆ្នាំ។អ្នកនាំពាក្យសាលាដំបូងរាជធានីភ្នំពេញលោក លី សុផាន់ណា បានឲ្យវីអូឌី(VOD)ដឹងថា នៅព្រឹកថ្ងៃចន្ទ ព្រះរាជអាជ្ញាបានបន្តសាកសួរមន្ត្រី៤រូបរបស់សមគមអាដហុក និងអគ្គលេខាធិការរង គ.ជ.ប មួយរូប បន្ទាប់ពីបានសាកសួរអ្នកទាំង៥អស់រយៈពេល១ថ្ងៃពេញកាលពីម្សិលមិញ។ លោកបន្តថា ព្រះរាជអាជ្ញាបានសម្រេចចោទប្រកាន់មន្រ្តីសិទ្ធិមនុស្សអាដហុកទាំង៤រូបពីបទសូកប៉ាន់សាក្សី ចំណែកអគ្គលេខាធិការរង គ.ជ.ប និងលោក សឺន សាលី ត្រូវបានចោទប្រកាន់ពីបទសមគំនិតក្នុងអំពើសូកប៉ាន់សាក្សី។ លោកថា អ្នកទាំង៥ត្រូវបានបញ្ជូនទៅកាន់ចៅក្រមស៊ើបសួរដើម្បីបន្តនីតិវិធី។ប្រភពVOD
http://vodhotnews.com/2016/05/adhoc-un-and-nec-official-face-5-10-years-imprison