សង្គមស៊ីវិលថាមន្រ្តីអាដហុកមិនបានសូកប៉ាន់លុយជាង២០០ដុល្លារដូចការចោទប្រកាន់

2016-05-03 11:15:00 4770 Views

ក្រុមសហគមន៍និងអង្គការសមាគមប្រមាណ៦០ នៅថ្ងៃចន្ទនេះ បានចេញសេចក្តីថ្លែងការណ៍មួយសម្តែងការសោកស្តាយចំពោះការចោទប្រកាន់របស់តុលាការលើមន្រ្តីអាដហុកនិងមន្រ្តីគ.ជ.ប ពីបទល្មើសសូកប៉ាន់និងសមគំនិត ដោយលើកឡើងថាសមាគមអាដហុកផ្តល់លុយជាង២០០ដុល្លារដល់កញ្ញា ខុម ចាន់តារ៉ាទី ហៅស្រីមុំ ជាគោលការណ៍របស់អង្គការ មិនពាក់ព័ន្ធនឹងការសូកប៉ាន់នោះទេ។អង្គការទាំងនោះមានមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា គណៈកម្មាធិការប្រព្រឹត្តិកម្មនៃអង្គការសមាគមការពារសិទ្ធិមនុស្សកម្ពុជា(CHRAC) អង្គការលីកាដូនិងមជ្ឈមណ្ឌលអប់រំច្បាប់សម្រាប់សហគមន៍ជាដើម។សមាគមអាដហុកធ្លាប់បញ្ជាក់ថាខ្លួនបានផ្តល់លុយចំនួន២០៤ដុល្លារដល់កញ្ញាស្រីមុំ នៅពេលនាងបានមកពឹងសមាគមឲ្យជួយផ្តល់សេវាផ្លូវច្បាប់ដល់នាង ខណៈនាងបានបដិសេធថាមិនមានទំនាក់ទំនងសេ្នហាជាមួយអនុប្រធានគណបក្សសង្រ្គោះជាតិ លោក កឹម សុខា និងបដិសេធថាសំឡេងក្នុងខ្សែអាត់ដែលបែកធ្លាយ មិនមែនជាសំឡេងរបស់នាងនោះទេ។

http://vodhotnews.com/2016/05/ngos-claim-officials-are-not-with-bribery-case


ផែនទី​លទ្ធផល​បោះឆ្នោត​

ភាពមិនប្រក្រតីនៃការបោះឆ្នោត​ឆ្នាំ២០១៣​

...

ស្តាប់​ការ​ផ្សាយ​វិទ្យុសម្លេង​សង្គម​ស៊ី​វិល​​ តាម​ប្រព័ន្ធអ៊ិនធើ​ណែត

7:30AM​-​8:30AM
VOC on Ustream

Ask the Candidate​

COMFREL FACEBOOK PAGE​



ប្រភពព័ត៌មានបោះឆ្នោតផ្សេងៗ

គណៈកម្មាការដើម្បីការបោះ​ឆ្នោត​ដោយ​សេរីនិង​យុត្តិធម៌​នៅកម្ពុជា គណៈកម្មាធិការ​ជាតិ​រៀប​ចំ​ការ​បោះ​ឆ្នោត គណៈ​កម្មាធិការ​អព្យាក្រឹត និងយុត្តិធម៌ ដើម្បីការបោះ​ឆ្នោត​ដោយ​សេរី​ និងត្រឹម​ត្រូវ​នៅកម្ពុជា NDI_logo IRI_logo afrel_logo idea_logo CPP_logo SRP_logo Human Rights Party Norodom Ranariddh Party វិទ្យុអាស៊ីសេរី សំឡេងសហរដ្ឋអាមេរិក សំលេងសង្គម​ស៊ី​វិល (VOC) វិទ្យុភាសារបារាំងអន្តរជាតិ Phnom-Penhpost ដើមអម្ពិល kampucheathmey kohsantepheap_logo CEN
Power by:
Butterflywrk គណៈកម្មាការដើម្បីការបោះ​ឆ្នោត​ដោយ​សេរីនិង​យុត្តិធម៌​នៅកម្ពុជា