ព្រះរាជអាជ្ញារងនៃសាលាដំបូងរាជធានីភ្នំពេញចេញដីកាកោះហៅតំណាងរាស្ត្រ២រូបរបស់គណបក្សសង្គ្រោះជាតិឲ្យចូលទៅបំភ្លឺ ពីការចោទប្រកាន់ពីអំពើពេស្យាចារ ដែលទំនងសំដៅលើករណីនៃការចោទប្រកាន់រឿងអាស្រូវស្នេហារបស់អនុប្រធានគណបក្សប្រឆាំងលោក កឹម សុខា។ក្នុងដីកាពីរចុះថ្ងៃទី២ ខែឧសភា និងមានខ្លឹមសារប្រហាក់ប្រហែលគ្នា ព្រះរាជអាជ្ញារងលោក សៀង សុខ កោះហៅ លោក តុ វ៉ាន់ចាន់ និងលោក ពិន រតនា ឲ្យចូលទៅតុលាការនៅថ្ងៃទី១៦ ខែឧសភា ដើម្បីសាកសួរពីដំណើររឿងពាក់ព័ន្ធនឹងអំពើពេស្យាចារ។ តុលាការបានតម្រូវឲ្យលោក តុ វ៉ាន់ចាន់ ចូលបំភ្លឺនៅម៉ោង៩ព្រឹក ចំណែកលោក ពិន រតនា ចូលបំភ្លឺនៅម៉ោង២និង៣០នាទីរសៀល។ទោះយ៉ាងណា ដីកាទាំងពីរនោះមិនបានបញ្ជាក់ពីដើមបណ្ដឹង និងករណីជាក់លាក់ពីអំពើពេស្យាចារដែលបានចោទប្រកាន់នោះទេ។
http://vodhotnews.com/2016/05/two-cnrp-lawmakers-summoned