មន្រ្តីក្រសួងយុត្តិធម៌ កាលពីថ្ងៃអង្គារ បានធ្វើបទបង្ហាញមួយនៅក្នុងកិច្ចប្រជុំគណៈកម្មាធិការចម្រុះកម្ពុជា-សហភាពអឺរ៉ុបលើកទី៩ដែលធ្វើឡើងនៅរាជធានីភ្នំពេញ ដោយមន្រ្តីរដ្ឋាភិបាលលើកឡើងថាសហភាពអឺរ៉ុបបានបង្ហាញពី”ក្តីបារម្ភ”លើការចាប់ខ្លួនតំណាងរាស្រ្ត សមាជិកព្រឹទ្ធសភា សកម្មជននយោបាយនិងមន្រ្តីសិទ្ធិមនុស្សផ្សេងៗទៀត។លោក ជិន ម៉ាលីន អនុរដ្ឋលេខាធិការក្រសួងយុត្តិធម៌និងជាប្រធានលេខាធិការដ្ឋានអចិន្រ្តៃយ៍នៃគណៈកម្មាធិការដឹកនាំការកែទម្រង់ច្បាប់និងប្រព័ន្ធយុត្តិធម៌ កាលពីថ្ងៃអង្គារ បានដឹកនាំមន្រ្តីជំនាញរបស់លេខាធិការដ្ឋានចូលរួមកិច្ចប្រជុំគណៈកម្មាធិការចម្រុះកម្ពុជា-សហភាពអឺរ៉ុបដែលធ្វើឡើងចាប់ពីថ្ងៃទី២-៤ ខែឧសភា នៅក្រសួងការបរទេសកម្ពុជា។ លោកមានប្រសាសន៍ថាលោកបានធ្វើបទបង្ហាញមួយជូនដល់គណៈប្រតិភូសហភាពអឺរ៉ុបស្តីអំពីវឌ្ឍនភាពនៃការកែទម្រង់ច្បាប់និងប្រព័ន្ធយុត្តិធម៌នៅកម្ពុជា ព្រមទាំងពន្យល់ពីយន្តការនៃការអនុវត្តច្បាប់ចំពោះសមាជិកសភា សកម្មជននយោបាយនិងសង្គមស៊ីវិល។
http://vodhotnews.com/2016/05/ministry-of-justice-defenses-charges-against-adhoc-officials-and-politicians-before-eu-officials