គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត(គ.ជ. ប)បានបើកកិច្ចប្រជុំមួយកាលពីថ្ងៃអង្គារដោយសម្រេចបញ្ជូនលិខិតរបស់ភរិយាអគ្គលេខាធិការរងលោក នី ចរិយា ដែលស្នើសុំស្ថាប័ននេះជួយអន្តរាគមន៍ឲ្យលោក នី ចរិយាបាននៅក្រៅឃុំនោះ ទៅតុលាការ ដោយអះអាងថា គ.ជ.ប មិនសមត្ថកិច្ចចំពោះករណីនេះ។លោក នី ចរិយា ជាអតីតប្រធានផ្នែកស៊ើបអង្កេតរបស់សមាគមអាដហុក។ លោកបានឈប់ការងារនេះ នៅពេលលោកបានជាប់ជាអគ្គលេខាធិការរងគ.ជ.បនិងទទួលតំណែងផ្លូវការកាលពីថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០១៦។ លោកត្រូវបញ្ជូនខ្លួនទៅឃុំនៅមន្ទីរឃុំឃាំងរបស់ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ទាក់ទងនឹងការចោទប្រកាន់សមគំនិតក្នុងអំពើសូកប៉ាន់សាក្សី ក្នុងសំណុំរឿងកញ្ញា ខុម ចាន់តារ៉ាទី ហៅស្រីមុំ ដែលត្រូវបានទម្លាយថាមានទំនាក់ទំនងស្នេហាជាមួយលោក កឹម សុខា អនុប្រធានគណបក្សសង្រ្គោះជាតិ។ ប្រសិនបើរកឃើញ លោក នី ចរិយា អាចប្រឈមនឹងការផ្ដន្ទាទោសឲ្យជាប់ពន្ធនាគារពី៥ឆ្នាំទៅ១០ឆ្នាំ។
http://vodhotnews.com/2016/05/nec-not-to-intervene-ny-chakriyas-case