ACU បដិសេធថាមិនបានរំលោភនីតិវិធីក្រមព្រហ្មទណ្ឌក្នុងការឃាត់មន្ត្រីអាដហុកនិងមន្ត្រីគ.ជ.ប

2016-05-04 14:45:00 4802 Views

ប្រធាន​អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ (ACU) បដិសេធ​ថា ខ្លួន​មិន​បាន​រំលោភ​ច្បាប់​ក្នុង​ការ​ឃាត់​ខ្លួន​សកម្មជន​សិទ្ធិ​មនុស្ស​អាដហុក (ADHOC) និង​មន្ត្រី គ.ជ.ប ឡើយ។ ប្រតិកម្ម​នេះ ធ្វើ​ឡើង​បន្ទាប់​ពី​ក្រុម​មេធាវី​របស់​បុគ្គលិក​សមាគម​សិទ្ធិ​មនុស្ស​អាដហុក ប្រកាស​ថា ACU មិន ​ឲ្យ​ពួក​គេ​ជួប​កូន​ក្តី​របស់​ខ្លួន​ក្រោយ​ការ​ឃាត់​ខ្លួន​រយៈពេល ២៤​ម៉ោង​ដូច​ច្បាប់​កំណត់ ប៉ុន្តែ​រង់ចាំ​រហូត​ដល់​ជាង ៦០​ម៉ោង ទើប​អនុញ្ញាត​ឲ្យ​ជួប​នៅ​តុលាការ​តែ​ម្តង។លោក ឱម យ៉ិនទៀង ប្រធាន​អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ មាន​ប្រសាសន៍​ថា លោក​មិន​បាន​ធ្វើ​ផ្ទុយ​ពី​ច្បាប់​ដូច​ការ​ចោទ​ប្រកាន់​របស់​មេធាវី នៅ​ក្នុង​ដំណើរ​នីតិវិធី​ឃាត់​ខ្លួន​ជន​សង្ស័យ ៥​រូប ដែល ៤​រូប​ជា​មន្ត្រី​សិទ្ធិ​មនុស្ស​នៃ​សមាគម​អាដហុក និង ១​រូប​ទៀត​ជា​អគ្គលេខាធិការ​រង​នៃ​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះឆ្នោត (គ.ជ.ប) ពាក់ព័ន្ធ​នឹង​ការ​សូកប៉ាន់​សាក្សី​នោះ​ឡើយ។លោក ឱម យ៉ិនទៀង អះអាង​ប្រាប់​វិទ្យុ​អាស៊ីសេរី ថា ក្រុម​មេធាវី​ទាំង​នោះ​កំពុង​បង្ខូច​ឈ្មោះ ACU។ប្រភពRFA

http://www.rfa.org/khmer/news/law/Anti-Corruption-Unit-Abuses-Legal-Procedure-05042016032246.html


ផែនទី​លទ្ធផល​បោះឆ្នោត​

ភាពមិនប្រក្រតីនៃការបោះឆ្នោត​ឆ្នាំ២០១៣​

...

ស្តាប់​ការ​ផ្សាយ​វិទ្យុសម្លេង​សង្គម​ស៊ី​វិល​​ តាម​ប្រព័ន្ធអ៊ិនធើ​ណែត

7:30AM​-​8:30AM
VOC on Ustream

Ask the Candidate​

COMFREL FACEBOOK PAGE​



ប្រភពព័ត៌មានបោះឆ្នោតផ្សេងៗ

គណៈកម្មាការដើម្បីការបោះ​ឆ្នោត​ដោយ​សេរីនិង​យុត្តិធម៌​នៅកម្ពុជា គណៈកម្មាធិការ​ជាតិ​រៀប​ចំ​ការ​បោះ​ឆ្នោត គណៈ​កម្មាធិការ​អព្យាក្រឹត និងយុត្តិធម៌ ដើម្បីការបោះ​ឆ្នោត​ដោយ​សេរី​ និងត្រឹម​ត្រូវ​នៅកម្ពុជា NDI_logo IRI_logo afrel_logo idea_logo CPP_logo SRP_logo Human Rights Party Norodom Ranariddh Party វិទ្យុអាស៊ីសេរី សំឡេងសហរដ្ឋអាមេរិក សំលេងសង្គម​ស៊ី​វិល (VOC) វិទ្យុភាសារបារាំងអន្តរជាតិ Phnom-Penhpost ដើមអម្ពិល kampucheathmey kohsantepheap_logo CEN
Power by:
Butterflywrk គណៈកម្មាការដើម្បីការបោះ​ឆ្នោត​ដោយ​សេរីនិង​យុត្តិធម៌​នៅកម្ពុជា