ប្រធានអង្គភាពប្រឆាំងអំពើពុករលួយ(ACU) លោក ឱម យ៉ិនទៀង បានថ្លែងថាប្រធានស្តីទីគណបក្សសង្រ្គោះជាតិ លោក កឹម សុខា នឹងមិនអាចប្រឈមនឹងការចោទប្រកាន់ឬចាប់ខ្លួននោះទេ បើទោះបីក្នុងករណីលោកត្រូវបានតុលាការរកឃើញថាប្រព្រឹត្តកំហុសនៅក្នុងសំណុំរឿងអាស្រូវស្នេហាដែលត្រូវបានទម្លាយនិងប្តឹងផ្តល់។ព្រះរាជអាជ្ញារងនៃសាលាដំបូងរាជធានីភ្នំពេញបានចេញដីកាកោះហៅប្រធានស្ដីទីគណបក្សសង្គ្រោះជាតិលោក កឹម សុខា ឲ្យចូលខ្លួនទៅតុលាការនៅសប្ដាហ៍ក្រោយ ដើម្បីសាកសួរពីដំណើររឿងដែលកញ្ញា ធី សុវណ្ណថា បានប្ដឹងរូបលោកពីបទបរិហារកេរ្តិ៍។ក្នុងកិច្ចសម្ភាសន៍ជាមួយទូរទស្សន៍PNNនៅថ្ងៃពុធនេះ លោក ឱម យ៉ិនទៀង បានថ្លែងថាលោក កឹម សុខា នឹងមិនអាចប្រឈមនឹងការចោទប្រកាន់ឬការចាប់ខ្លួននោះទេ ដោយសារលោកមានអភ័យឯកសិទ្ធិ។ប្រភពVOD
http://vodhotnews.com/2016/05/acu-head-says-kem-sokha-will-not-be-arrested-on-allegedly-mistress