«សូកប៉ាន់សាក្សី» «សមគំនិតសូកប៉ាន់សាក្សី» ប៉ុន្តែគ្មានការបកស្រាយច្បាស់លាស់ឡើយ

2016-05-05 08:45:00 4755 Views

មន្ត្រី​អាដហុក​៤​រូប គឺ​លោក នី សុខា​, លោក យី សុខសាន្ត​, លោក ណៃ វង់​ដា និង​លោកស្រី លឹម មុន្នី ត្រូវបាន​តុលាការ​ចោទ​ពីបទ «​សូកប៉ាន់​សាក្សី​»​។ ចំណែក លោក នី ចរិយា អគ្គលេខាធិការរងរ​បស់ គ​.​ជ​.​ប រួមទាំង​លោក សឺ​ន សាលី បុគ្គលិក​អង្គការសហប្រជាជាតិ ត្រូវបាន​ចោទ​ពីបទ «​សមគំនិត​ក្នុង​រឿង​សូកប៉ាន់​សាក្សី​»​
ក្រោយ​ការចោទប្រកាន់ មន្ត្រី​អាដហុក​ត្រូវបាន​បញ្ជូន​ខ្លួន​ទៅ​ឃុំ​បណ្តោះអាសន្ន​នៅ​ពន្ធនាគារ​ ព្រៃ​ស ហើយ​មន្ត្រី​គ​.​ជ​.​ប ត្រូវបាន​នាំខ្លួន​ទៅ​ពន្ធនាគារ​ភ្នំពេញ (PJ) កាលពី​ម៉ោង​៦​ល្ងាច ថ្ងៃទី​២ ខែឧសភា​។ គេ​គ្រាន់តែ​ដឹងថា ជន​ទាំង​៥ ស្ថិតនៅក្នុង​ការចោទប្រកាន់​ពីបទ «​សូកប៉ាន់​សាក្សី​» និង​បទ «​សមគំនិត​ក្នុង​រឿង​សូកប៉ាន់​សាក្សី​» ប៉ុណ្ណោះ​។ ប៉ុន្តែ ពុំមាន​ភាគី​ណាមួយ បញ្ជាក់​ឲ្យ​ច្បាស់​ថា ពួកគាត់ បាន​សូកប៉ាន់​បុគ្គល​ណា​នោះទេ​។  
កន្លងមក សាធារណជន សង្ស័យថា ការចោទប្រកាន់​របស់​តុលាការ មកលើ​មន្ត្រី​អាដហុក​និង​មន្ត្រី​គ​.​ជ​.​ប ប្រហែលជា​ទាក់ទង​នឹង​ប្រាក់​២០៤ ដុល្លារ ដែល​សមាគម​អាដហុក​ផ្តល់​ឲ្យ​កញ្ញា ខុម ចាន់​តារា​ទី ហៅ​ស្រីមុំ ដើម្បី​បញ្ចុះបញ្ចូល​រូបនាង​ឲ្យ​និយាយ​កុហក​សមត្ថកិច្ច​និង​សាធារណជន ជុំវិញ​រឿងអាស្រូវ​ស្នេហា​របស់​ឯ​ឧ​ត្ត​ម កឹម សុខា អនុប្រធាន​គណបក្ស​ស​ង្គ្រោះ​ជាតិ​។ប្រភពថ្មីៗ

http://www.thmeythmey.com/?page=detail&ctype=article&id=39450&lg=kh


ផែនទី​លទ្ធផល​បោះឆ្នោត​

ភាពមិនប្រក្រតីនៃការបោះឆ្នោត​ឆ្នាំ២០១៣​

...

ស្តាប់​ការ​ផ្សាយ​វិទ្យុសម្លេង​សង្គម​ស៊ី​វិល​​ តាម​ប្រព័ន្ធអ៊ិនធើ​ណែត

7:30AM​-​8:30AM
VOC on Ustream

Ask the Candidate​

COMFREL FACEBOOK PAGE​



ប្រភពព័ត៌មានបោះឆ្នោតផ្សេងៗ

គណៈកម្មាការដើម្បីការបោះ​ឆ្នោត​ដោយ​សេរីនិង​យុត្តិធម៌​នៅកម្ពុជា គណៈកម្មាធិការ​ជាតិ​រៀប​ចំ​ការ​បោះ​ឆ្នោត គណៈ​កម្មាធិការ​អព្យាក្រឹត និងយុត្តិធម៌ ដើម្បីការបោះ​ឆ្នោត​ដោយ​សេរី​ និងត្រឹម​ត្រូវ​នៅកម្ពុជា NDI_logo IRI_logo afrel_logo idea_logo CPP_logo SRP_logo Human Rights Party Norodom Ranariddh Party វិទ្យុអាស៊ីសេរី សំឡេងសហរដ្ឋអាមេរិក សំលេងសង្គម​ស៊ី​វិល (VOC) វិទ្យុភាសារបារាំងអន្តរជាតិ Phnom-Penhpost ដើមអម្ពិល kampucheathmey kohsantepheap_logo CEN
Power by:
Butterflywrk គណៈកម្មាការដើម្បីការបោះ​ឆ្នោត​ដោយ​សេរីនិង​យុត្តិធម៌​នៅកម្ពុជា