គ.ជ.ប មិនទាន់សម្រេចជ្រើសរើសអគ្គលេខាធិការរងថ្មីជំនួសលោក នី ចរិយា

2016-05-05 15:25:00 4720 Views

គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត គ.ជ.ប ឲ្យដឹងថា ស្ថាប័ននេះមិនទាន់សំរេចជ្រើសរើសអគ្គលេខាធិការរង គ.ជ.ប ថ្មីជំនួសលោក នី ចរិយា នៅឡើយ ដោយថាតុលាការមិនទាន់ចេញសាលក្រមស្ថាពរផ្តន្ទាទោសអតីតមន្ត្រីរបស់ខ្លួន។លោក នី ចរិយា ជាអតីតប្រធានផ្នែកស៊ើបអង្កេតរបស់សមាគមអាដហុក។ លោកបានឈប់ការងារនេះ នៅពេលលោកបានជាប់ជាអគ្គលេខាធិការរង គ.ជ.ប និងទទួលតំណែងផ្លូវការកាលពីថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០១៦។  លោក នី ចរិយា ត្រូវបានព្រះរាជអាជ្ញាសាលាដំបូងចោទប្រកាន់ពីបទសមគំនិតនិងសូកប៉ាន់សាក្សីពាក់ព័ន្ធសំណុំរឿងកញ្ញា ខុម ចាន់តារ៉ាទី ហៅស្រីមុំ ដែលគេថាមានស្នេហាលួចលាក់ជាមួយលោក កឹម សុខា។អ្នកនាំពាក្យ គ.ជ.ប លោក ហង្ស ពុទ្ធា មានប្រសាសន៍ប្រាប់VODនៅថ្ងៃពុធនេះថា គ.ជ.ប មិនទាន់សម្រេចជ្រើសរើសអគ្គលេខាធិការរងថ្មីជំនួសតំណែងលោក នី ចរិយា ទេដោយលោកអះអាងថារង់ចំាតុលាការចេញសាលក្រមស្ថាពរ។ លោកបន្តថា៖ នៅទេ ដរាបណាមិនមានសាលក្រមស្ថាពរពីតុលាការ គឺ គ.ជ.ប មិនមានគិតឬក៏មិនមានវិធីណាមួយក្នុងការជ្រើសរើសអគ្គលេខាធិការរងថ្មីនោះទេ។ប្រភពVOD

 

http://vodhotnews.com/2016/05/nec-has-not-chosen-new-deputy-secretary-yet


ផែនទី​លទ្ធផល​បោះឆ្នោត​

ភាពមិនប្រក្រតីនៃការបោះឆ្នោត​ឆ្នាំ២០១៣​

...

ស្តាប់​ការ​ផ្សាយ​វិទ្យុសម្លេង​សង្គម​ស៊ី​វិល​​ តាម​ប្រព័ន្ធអ៊ិនធើ​ណែត

7:30AM​-​8:30AM
VOC on Ustream

Ask the Candidate​

COMFREL FACEBOOK PAGE​



ប្រភពព័ត៌មានបោះឆ្នោតផ្សេងៗ

គណៈកម្មាការដើម្បីការបោះ​ឆ្នោត​ដោយ​សេរីនិង​យុត្តិធម៌​នៅកម្ពុជា គណៈកម្មាធិការ​ជាតិ​រៀប​ចំ​ការ​បោះ​ឆ្នោត គណៈ​កម្មាធិការ​អព្យាក្រឹត និងយុត្តិធម៌ ដើម្បីការបោះ​ឆ្នោត​ដោយ​សេរី​ និងត្រឹម​ត្រូវ​នៅកម្ពុជា NDI_logo IRI_logo afrel_logo idea_logo CPP_logo SRP_logo Human Rights Party Norodom Ranariddh Party វិទ្យុអាស៊ីសេរី សំឡេងសហរដ្ឋអាមេរិក សំលេងសង្គម​ស៊ី​វិល (VOC) វិទ្យុភាសារបារាំងអន្តរជាតិ Phnom-Penhpost ដើមអម្ពិល kampucheathmey kohsantepheap_logo CEN
Power by:
Butterflywrk គណៈកម្មាការដើម្បីការបោះ​ឆ្នោត​ដោយ​សេរីនិង​យុត្តិធម៌​នៅកម្ពុជា