លោក ស ខេង៖ ការចាប់ខ្លួនសកម្មជនសិទ្ធិមនុស្សនិងដីធ្លីគឺដើម្បីសាកសួរនិងអប់រំ

2016-05-10 10:00:00 4713 Views

រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ លោក ស ខេង រាយការណ៍​ទៅ​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន នៅ​ថ្ងៃ​ទី​៩ ឧសភា ថា ការឃាត់​ខ្លួន​សកម្មជន​សិទ្ធិមនុស្ស​ក្នុង​យុទ្ធនាការ «ថ្ងៃ​ច័ន្ទ​ពណ៌​ខ្មៅ» គឺ​ដើម្បី​ធ្វើ​ការ​សាកសួរ​ធ្វើ​កំណត់​ហេតុ អប់រំ ធ្វើ​កិច្ចសន្យា​បញ្ឈប់​សកម្មភាព​តវ៉ា និង​រក្សាទុក​ជា​ឯកសារ​សម្រាប់​បម្រើ​ដល់​ផ្លូវ​ច្បាប់​ទៅ​ថ្ងៃ​ក្រោយ។ក្នុងលិខិត​ផ្ញើទៅកាន់លោក ហ៊ុន សែន ​លោក ស ខេង ហៅ​មនុស្ស​សកម្មជន​ការពារ​សិទ្ធិមនុស្ស និង​ដីធ្លី​ដែល​ត្រូវ​ឃាត់​ខ្លួន ថា ជា​មេក្លោង និង​ជា​អ្នក​រឹងរួស។ទោះជាយ៉ាងណា ក្នុង​លិខិត​ទៅ​កាន់​លោក ហ៊ុន សែន លោក ស ខេង មិន​បាន​បញ្ជាក់​ពី​ការ​ឃាត់​ខ្លួន​បុគ្គលិក​អង្គការ​លីកាដូ​ជា​​​ជន​បរទេស​២​នាក់ ដែល​ត្រូវ​បញ្ជូន​ទៅ​នាយកដ្ឋាន​អន្តោប្រវេសន៍​ដើម្បី​សាកសួរ​​នោះ​ឡើយ។កាល​ពី​ថ្ងៃ​ទី​៨ ឧសភា ក្រសួង​មហាផ្ទៃ ណែនាំ​ឲ្យ​អ្នក​រៀបចំ​យុទ្ធនាការ​នេះ ចៀសវាង​ធ្វើ​សកម្មភាព​ណា​មួយដែលរដ្ឋាភិបាលយល់ថា​ប៉ះពាល់​សន្តិភាព ស្ថិរភាព​នយោបាយ សណ្ដាប់ធ្នាប់​សាធារណៈ ហើយ​ព្រមាន​ចាត់​វិធានការ​ប្រសិន​បើ​ពួកគេនៅតែធ្វើសកម្មភាព៕ប្រភពRFA

http://www.rfa.org/khmer/news/human-rights/Sar-Kheng-to-Hunsen-about-arrested-CSOs-05092016084248.html


ផែនទី​លទ្ធផល​បោះឆ្នោត​

ភាពមិនប្រក្រតីនៃការបោះឆ្នោត​ឆ្នាំ២០១៣​

...

ស្តាប់​ការ​ផ្សាយ​វិទ្យុសម្លេង​សង្គម​ស៊ី​វិល​​ តាម​ប្រព័ន្ធអ៊ិនធើ​ណែត

7:30AM​-​8:30AM
VOC on Ustream

Ask the Candidate​

COMFREL FACEBOOK PAGE​



ប្រភពព័ត៌មានបោះឆ្នោតផ្សេងៗ

គណៈកម្មាការដើម្បីការបោះ​ឆ្នោត​ដោយ​សេរីនិង​យុត្តិធម៌​នៅកម្ពុជា គណៈកម្មាធិការ​ជាតិ​រៀប​ចំ​ការ​បោះ​ឆ្នោត គណៈ​កម្មាធិការ​អព្យាក្រឹត និងយុត្តិធម៌ ដើម្បីការបោះ​ឆ្នោត​ដោយ​សេរី​ និងត្រឹម​ត្រូវ​នៅកម្ពុជា NDI_logo IRI_logo afrel_logo idea_logo CPP_logo SRP_logo Human Rights Party Norodom Ranariddh Party វិទ្យុអាស៊ីសេរី សំឡេងសហរដ្ឋអាមេរិក សំលេងសង្គម​ស៊ី​វិល (VOC) វិទ្យុភាសារបារាំងអន្តរជាតិ Phnom-Penhpost ដើមអម្ពិល kampucheathmey kohsantepheap_logo CEN
Power by:
Butterflywrk គណៈកម្មាការដើម្បីការបោះ​ឆ្នោត​ដោយ​សេរីនិង​យុត្តិធម៌​នៅកម្ពុជា