គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជាអះអាងថារដ្ឋាភិបាលផ្ដល់សិទ្ធិសេរីភាពឲ្យពលរដ្ឋស្មើៗគ្នា

2016-05-10 10:05:00 4749 Views

មន្ត្រី​ទទួល​បន្ទុក​សិទ្ធិ​មនុស្ស​កម្ពុជា ពី​ខាង​រដ្ឋាភិបាល ថ្លែង​ការពារ​ថា ការ​គោរព​សិទ្ធិ​មនុស្ស​នៅ​កម្ពុជា មិន​មាន​ការ​ធ្លាក់​ចុះ​ដូច​របាយការណ៍​ដែល​ចេញ​ផ្សាយ​ក្នុង​ពេល​កន្លង​ទៅ​នោះ​ទេ។ មិន​តែ​ប៉ុណ្ណោះ រដ្ឋាភិបាល​បាន​ប្រកាន់​ភ្ជាប់​នូវ​ច្បាប់ និង​គោលការណ៍​មួយ​ចំនួន​អំពី​អនុសញ្ញា​អន្តរជាតិ​នានា​ស្ដីពី​សិទ្ធិ​មនុស្ស ជាពិសេស​សិទ្ធិ​ទទួល​បាន​យុត្តិធម៌​ចំពោះ​មុខ​ច្បាប់។ការ​ច្រាន​ចោល​ចំពោះ​ការ​រិះគន់​របស់​អង្គការ​មិន​មែន​រដ្ឋាភិបាល​ជាតិ និង​អន្តរជាតិ ថា​សិទ្ធិ​មនុស្ស​នៅ​កម្ពុជា កំពុង​ដើរ​ថយ​ក្រោយ​វិញ​នេះ ត្រូវ​បាន​មន្ត្រី​ជាន់​ខ្ពស់​នៃ​គណៈកម្មាធិការ​សិទ្ធិ​មនុស្ស​កម្ពុជា យល់​ឃើញ​ថា នេះ​ជា​របៀប​បកស្រាយ​មួយ​ជ្រុង ដែល​ខ្លួន​កំពុង​តែ​អនុវត្ត​ទាំង​បំពាន​ច្បាប់ និង​ថែម​ទាំង​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​សិទ្ធិ​របស់​អ្នក​ដទៃ​ទៀត​ផង។ថ្លែង​នៅ​ទីស្នាក់ការ​កណ្ដាល​គណៈកម្មាធិការ​សិទ្ធិ​មនុស្ស​កម្ពុជា នៅ​ថ្ងៃ​ទី​៩ ឧសភា និង​ជា​ការ​ស្វាគមន៍​ចូល​កាន់​តំណែង​ជា​ប្រធាន​ស្ថាប័ន​នេះ​ថ្មីថ្មោង​ផង លោក កែវ រ៉េមី និយាយ​ថា បាតុកម្ម និង​ការ​ប្រមូល​ផ្ដុំ​នៅ​ពេល​នេះ គឺ​ជា​សកម្មភាព​ដែល​អនុវត្ត​លើស​ពី​ច្បាប់​កំណត់។ប្រភពRFA

http://www.rfa.org/khmer/news/human-rights/Cambodian-Human-Rights-Committee-05092016075546.html


ផែនទី​លទ្ធផល​បោះឆ្នោត​

ភាពមិនប្រក្រតីនៃការបោះឆ្នោត​ឆ្នាំ២០១៣​

...

ស្តាប់​ការ​ផ្សាយ​វិទ្យុសម្លេង​សង្គម​ស៊ី​វិល​​ តាម​ប្រព័ន្ធអ៊ិនធើ​ណែត

7:30AM​-​8:30AM
VOC on Ustream

Ask the Candidate​

COMFREL FACEBOOK PAGE​



ប្រភពព័ត៌មានបោះឆ្នោតផ្សេងៗ

គណៈកម្មាការដើម្បីការបោះ​ឆ្នោត​ដោយ​សេរីនិង​យុត្តិធម៌​នៅកម្ពុជា គណៈកម្មាធិការ​ជាតិ​រៀប​ចំ​ការ​បោះ​ឆ្នោត គណៈ​កម្មាធិការ​អព្យាក្រឹត និងយុត្តិធម៌ ដើម្បីការបោះ​ឆ្នោត​ដោយ​សេរី​ និងត្រឹម​ត្រូវ​នៅកម្ពុជា NDI_logo IRI_logo afrel_logo idea_logo CPP_logo SRP_logo Human Rights Party Norodom Ranariddh Party វិទ្យុអាស៊ីសេរី សំឡេងសហរដ្ឋអាមេរិក សំលេងសង្គម​ស៊ី​វិល (VOC) វិទ្យុភាសារបារាំងអន្តរជាតិ Phnom-Penhpost ដើមអម្ពិល kampucheathmey kohsantepheap_logo CEN
Power by:
Butterflywrk គណៈកម្មាការដើម្បីការបោះ​ឆ្នោត​ដោយ​សេរីនិង​យុត្តិធម៌​នៅកម្ពុជា