គណៈកម្មការអ្នកច្បាប់អន្តរជាតិទទូចឲ្យកម្ពុជាឈប់ធ្វើទុក្ខបុកម្នេញអ្នកការពារសិទ្ធិមនុស្ស

2016-05-10 10:15:00 5511 Views

គណៈកម្មការ​អ្នក​ច្បាប់​អន្តរជាតិ (The International Commission of Jurists = ICJ) ទទូច​ឲ្យ​រដ្ឋាភិបាល​កម្ពុជា បញ្ឈប់​ការ​ធ្វើ​ទុក្ខបុកម្នេញ​លើ​មន្ត្រី​ការពារ​សិទ្ធិ​មនុស្ស និង​អ្នក​នយោបាយ​បក្ស​ប្រឆាំង។ ក្នុង​សេចក្តី​ថ្លែងការណ៍​ចុះ​ថ្ងៃ​ទី​៩ ឧសភា អង្គការ​អន្តរជាតិ​ដែល​មាន​មូលដ្ឋាន​នៅ​ទីក្រុង​ហ្សឺណែវ (Geneva) ប្រទេស​ស្វីស (Switzerland) មួយ​នេះ សម្ដែង​ការ​បារម្ភ​យ៉ាង​ខ្លាំង​ចំពោះ​ការ​យាយី​របស់​រដ្ឋាភិបាល​ទៅ​លើ​សកម្មជន​ការពារ​សិទ្ធិ​មនុស្ស។ពួក​គេ​ស្នើ​ឲ្យ​រដ្ឋាភិបាល​កម្ពុជា បើក​ការ​ត្រួត​ពិនិត្យ​ឡើង​វិញ និង​បញ្ឈប់​ការ​ចោទ​ប្រកាន់​នានា​លើ​សកម្មជន​ការពារ​សិទ្ធិ​មនុស្ស និង​មន្ត្រី​បក្ស​ប្រឆាំង បើ​សិន​រក​ឃើញ​ថា ការ​ចោទ​ប្រកាន់​ទាំងអស់​នោះ​ធ្វើ​ឡើង​គ្មាន​មូលដ្ឋាន និង​បំពាន​ច្បាប់។ គណៈកម្មការ​អ្នក​ច្បាប់​អន្តរជាតិ ក៏​ទទូច​ឲ្យ​រដ្ឋាភិបាល​បញ្ឈប់​នូវ​ការ​ប្រើប្រាស់​ប្រព័ន្ធ​តុលាការ ធ្វើ​បាប និង​គំរាម​កំហែង​មន្ត្រី​សិទ្ធិ​មនុស្ស និង​បក្ស​ប្រឆាំង​បន្ត​ទៀត និង​ត្រូវ​គោរព​សន្ធិសញ្ញា​សិទ្ធិ​មនុស្ស​អន្តរជាតិ​នានា ដែល​កម្ពុជា ជា​រដ្ឋ​ភាគី ពិសេស​គឺ​អនុសញ្ញា​អន្តរជាតិ​ស្ដីពី​បុព្វសិទ្ធិ និង​អភ័យ​ឯកសិទ្ធិ​របស់​អង្គការ​សហប្រជាជាតិ។ប្រភពRFA

 

http://www.rfa.org/khmer/news/human-rights/ICJ-calls-for-halt-to-prosecutorial-and-judicial-harassment-of-human-rights-defenders-and-political-opponents-05092016040943.html


ផែនទី​លទ្ធផល​បោះឆ្នោត​

ភាពមិនប្រក្រតីនៃការបោះឆ្នោត​ឆ្នាំ២០១៣​

...

ស្តាប់​ការ​ផ្សាយ​វិទ្យុសម្លេង​សង្គម​ស៊ី​វិល​​ តាម​ប្រព័ន្ធអ៊ិនធើ​ណែត

7:30AM​-​8:30AM
VOC on Ustream

Ask the Candidate​

COMFREL FACEBOOK PAGE​



ប្រភពព័ត៌មានបោះឆ្នោតផ្សេងៗ

គណៈកម្មាការដើម្បីការបោះ​ឆ្នោត​ដោយ​សេរីនិង​យុត្តិធម៌​នៅកម្ពុជា គណៈកម្មាធិការ​ជាតិ​រៀប​ចំ​ការ​បោះ​ឆ្នោត គណៈ​កម្មាធិការ​អព្យាក្រឹត និងយុត្តិធម៌ ដើម្បីការបោះ​ឆ្នោត​ដោយ​សេរី​ និងត្រឹម​ត្រូវ​នៅកម្ពុជា NDI_logo IRI_logo afrel_logo idea_logo CPP_logo SRP_logo Human Rights Party Norodom Ranariddh Party វិទ្យុអាស៊ីសេរី សំឡេងសហរដ្ឋអាមេរិក សំលេងសង្គម​ស៊ី​វិល (VOC) វិទ្យុភាសារបារាំងអន្តរជាតិ Phnom-Penhpost ដើមអម្ពិល kampucheathmey kohsantepheap_logo CEN
Power by:
Butterflywrk គណៈកម្មាការដើម្បីការបោះ​ឆ្នោត​ដោយ​សេរីនិង​យុត្តិធម៌​នៅកម្ពុជា