ក្រសួងមហាផ្ទៃថាមន្ត្រីអង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្សនៅតែជាប់ចោទនៅឡើយ

2016-05-11 08:55:00 4714 Views

អ្នក​នាំ​ពាក្យ​ក្រសួង​មហាផ្ទៃ លោក ខៀវ សុភ័គ អះអាង​ថា មន្ត្រី​នៃ​ឧត្តម​ស្នងការ​អង្គការ​សហប្រជាជាតិ ទទួល​បន្ទុក​ផ្នែក​សិទ្ធិ​មនុស្ស លោក សឺន សាលី នៅ​តែ​ស្ថិត​ក្នុង​ការ​ចោទ​ប្រកាន់​នៅ​ឡើយ។ប៉ុន្តែ​ឧត្ដម​ស្នងការ​អង្គការ​សហប្រជាជាតិ ទទួល​បន្ទុក​ផ្នែក​សិទ្ធិ​មនុស្ស​នៅ​កម្ពុជា យល់​ថា ចំណាត់​ការ​ផ្លូវ​ច្បាប់​លើ​មន្ត្រី​របស់​ខ្លួន​ត្រូវ​បាន​បញ្ឈប់​អស់​ហើយ ក្រោយ​ពី​អង្គការ​សហប្រជាជាតិ ទទួល​បាន​ការ​ឆ្លើយ​តប​ពី​ក្រសួង​ការ​បរទេស​កម្ពុជា បញ្ជាក់​ថា មន្ត្រី​អង្គការ​សហប្រជាជាតិ ត្រូវ​បាន​ការពារ​ដោយ​អភ័យ​ឯកសិទ្ធិ។អ្នក​នាំ​ពាក្យ​ក្រសួង​មហាផ្ទៃ លោក ខៀវ សុភ័គ ថ្លែង​នៅ​ថ្ងៃ​ទី​១០ ឧសភា ថា មន្ត្រី​នៃ​ឧត្ដម​ស្នងការ​អង្គការ​សហប្រជាជាតិ ទទួល​បន្ទុក​ផ្នែក​សិទ្ធិ​មនុស្ស​នៅ​កម្ពុជា លោក សឺន សាលី មិន​ទាន់​រួច​ផុត​ពី​ការ​ចោទ​ប្រកាន់​នៅ​ឡើយ​ទេ ព្រោះ​ក្រសួង​នេះ​មិន​ទាន់​ទទួល​បាន​ការ​ជូន​ដំណឹង​ជា​ផ្លូវ​ការ ពី​ការ​សម្រេច​ទម្លាក់​បទ​ចោទ​នោះ​ទេ។ លោក​បន្ថែម​ថា ទោះ​បី​ជា​លោក សឺន សាលី មាន​អភ័យ​ឯកសិទ្ធិ​ក៏ដោយ ក៏​មិន​អាច​យក​អភ័យ​ឯកសិទ្ធិ​នោះ​មក​ការពារ​ខ្លួន​បាន​ដែរ៖ «ជាប់​ចោទ​នៅ​ឡើយ​ទេ គ្មាន​អភ័យ​ឯកសិទ្ធិ​ឯណា? យូ.អិនៗ (UN) ឥឡូវ​មើល​សញ្ជាតិ​គាត់​ទៅ​មើល សញ្ជាតិ​ខ្មែរ អី​ក៏​សញ្ជាតិ យូ.អិន សញ្ជាតិ​ខ្មែរ ឬ​ក៏​សញ្ជាតិ​អាមេរិក សញ្ជាតិ​ណា​ក៏ដោយ តែ​ខុស​ច្បាប់​ហើយ វា​អត់​មាន​អភ័យ​ឯកសិទ្ធិ​អី​នោះ​ទេ»។ប្រភពRFA

 

http://www.rfa.org/khmer/news/law/Spokesman-of-Interior-Ministry-Says-UN-Staff-Remains-Charged-05102016081358.html


ផែនទី​លទ្ធផល​បោះឆ្នោត​

ភាពមិនប្រក្រតីនៃការបោះឆ្នោត​ឆ្នាំ២០១៣​

...

ស្តាប់​ការ​ផ្សាយ​វិទ្យុសម្លេង​សង្គម​ស៊ី​វិល​​ តាម​ប្រព័ន្ធអ៊ិនធើ​ណែត

7:30AM​-​8:30AM
VOC on Ustream

Ask the Candidate​

COMFREL FACEBOOK PAGE​



ប្រភពព័ត៌មានបោះឆ្នោតផ្សេងៗ

គណៈកម្មាការដើម្បីការបោះ​ឆ្នោត​ដោយ​សេរីនិង​យុត្តិធម៌​នៅកម្ពុជា គណៈកម្មាធិការ​ជាតិ​រៀប​ចំ​ការ​បោះ​ឆ្នោត គណៈ​កម្មាធិការ​អព្យាក្រឹត និងយុត្តិធម៌ ដើម្បីការបោះ​ឆ្នោត​ដោយ​សេរី​ និងត្រឹម​ត្រូវ​នៅកម្ពុជា NDI_logo IRI_logo afrel_logo idea_logo CPP_logo SRP_logo Human Rights Party Norodom Ranariddh Party វិទ្យុអាស៊ីសេរី សំឡេងសហរដ្ឋអាមេរិក សំលេងសង្គម​ស៊ី​វិល (VOC) វិទ្យុភាសារបារាំងអន្តរជាតិ Phnom-Penhpost ដើមអម្ពិល kampucheathmey kohsantepheap_logo CEN
Power by:
Butterflywrk គណៈកម្មាការដើម្បីការបោះ​ឆ្នោត​ដោយ​សេរីនិង​យុត្តិធម៌​នៅកម្ពុជា