លោក ហ៊ុន សែន ព្រមានជាថ្មីថាកុំប្រើប្រាស់ពណ៌ដើម្បីដាក់សម្ពាធរដ្ឋាភិបាល

2016-05-11 09:50:00 4723 Views

លោក​នាយក​រដ្ឋមន្ត្រី បាន​ព្រមាន​ជា​ថ្មី​ទៀត​ថា កុំ​ប្រើប្រាស់​ពណ៌​ក្រោម​ហេតុផល​ផ្សេងៗ​ដើម្បី​ដាក់​សម្ពាធ​ប្រឆាំង​ រដ្ឋាភិបាល។ លោក ហ៊ុន សែន បញ្ជាក់​ថា ការ​បង្ខំ​ឲ្យ​រដ្ឋាភិបាល​ដើរ​ដល់​ផ្លូវ​ទាល់​ច្រក អាច​នឹង​មាន​ស្ថានភាព​មិន​ល្អ​ប៉ុន្មាន​នោះ​ទេ។មន្ត្រី​អង្គការ​មិន​មែន​រដ្ឋាភិបាល​ផ្នែក​សិទ្ធិ​មនុស្ស យល់​ឃើញ​ថា លោក ហ៊ុន សែន ហាក់​ដូចជា​ចង្អៀត​ចង្អល់ និង​បិទ​សិទ្ធិ​សេរីភាព​ពលរដ្ឋ។ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា ដែល​កំពុង​ស្ថិត​ក្នុង​តំណែង​ជា​នាយក​រដ្ឋមន្ត្រី បាន​ប្រាប់​ពី​មធ្យោបាយ​សម្រាប់​ច្រក​ចេញ ដើម្បី​បញ្ចប់​ការ​ខ្វែង​គំនិត​គ្នា​នេះ​ថា មាន​តែ​តតាំង​តាម​ផ្លូវ​តុលាការ​តាម​រយៈ​មេធាវី​ការពារ​ក្ដី​តែ​មួយ​គត់ ដែល​ជា​ជម្រើស​ដ៏​ប្រសើរ ក្នុង​សំណុំ​រឿង​សុំ​ឲ្យ​ដោះ​លែង​មន្ត្រី​អង្គការ​អាដហុក (ADHOC) ៤​រូប និង​មន្ត្រី គ..ប ១​រូប គឺ​លោក នី ចរិយា។ការ​ថ្លែង​ដូច​នេះ​របស់​លោក ហ៊ុន សែន ធ្វើ​ឡើង​ក្នុង​ពិធី​ចែក​សញ្ញាបត្រ​នៅ​កោះ​ពេជ្រ កាល​ពី​ព្រឹក​ថ្ងៃ​ទី​១០ ឧសភា។ប្រភពRFA

http://www.rfa.org/khmer/news/politics/Hun-Sen-warning-who-wearing-color-dress-and-take-action-wrong-law-05102016074202.html


ផែនទី​លទ្ធផល​បោះឆ្នោត​

ភាពមិនប្រក្រតីនៃការបោះឆ្នោត​ឆ្នាំ២០១៣​

...

ស្តាប់​ការ​ផ្សាយ​វិទ្យុសម្លេង​សង្គម​ស៊ី​វិល​​ តាម​ប្រព័ន្ធអ៊ិនធើ​ណែត

7:30AM​-​8:30AM
VOC on Ustream

Ask the Candidate​

COMFREL FACEBOOK PAGE​



ប្រភពព័ត៌មានបោះឆ្នោតផ្សេងៗ

គណៈកម្មាការដើម្បីការបោះ​ឆ្នោត​ដោយ​សេរីនិង​យុត្តិធម៌​នៅកម្ពុជា គណៈកម្មាធិការ​ជាតិ​រៀប​ចំ​ការ​បោះ​ឆ្នោត គណៈ​កម្មាធិការ​អព្យាក្រឹត និងយុត្តិធម៌ ដើម្បីការបោះ​ឆ្នោត​ដោយ​សេរី​ និងត្រឹម​ត្រូវ​នៅកម្ពុជា NDI_logo IRI_logo afrel_logo idea_logo CPP_logo SRP_logo Human Rights Party Norodom Ranariddh Party វិទ្យុអាស៊ីសេរី សំឡេងសហរដ្ឋអាមេរិក សំលេងសង្គម​ស៊ី​វិល (VOC) វិទ្យុភាសារបារាំងអន្តរជាតិ Phnom-Penhpost ដើមអម្ពិល kampucheathmey kohsantepheap_logo CEN
Power by:
Butterflywrk គណៈកម្មាការដើម្បីការបោះ​ឆ្នោត​ដោយ​សេរីនិង​យុត្តិធម៌​នៅកម្ពុជា