អង្គរក្សរបស់លោកនាយករដ្ឋមន្ត្រីនិយាយការពារការវាយដំតំណាងរាស្ត្រ

2016-05-11 11:10:00 4733 Views

អង្គរក្ស​​​ពី​​​រនាក់​​​ក្នុង​​​ចំណោម​​​អង្គរក្ស​​​បី​​​នាក់​​​របស់​​ ​លោក​​​នាយក​​​រដ្ឋ​​​មន្ត្រី ហ៊ុន សែន ដែល​ត្រូវ​​​បាន​​​បើក​​​សវនាការ​​​ ជំនុំ​​​ជម្រះ​​​ពី​​​បទ​​​វាយ​​​ដំ​​​តំណាង​​​រាស្ត្រ​​​គណបក្ស​​​ប្រឆាំង​ ​​ពីរ​​​រូប​​​នៅ​​​មុខ​​​រដ្ឋ​​​សភា​​​កាល​​​ព​​ី​​​ឆ្នាំ​​​មុន​​​បាន​​​ សារភាព​​​ចំពោះ​​​ ការ​​​វាយ​​​ប្រហារ​​​នៅថ្ងៃ​​​ចុង​​​ក្រោយ​​​នៃ​​​សវនាការជំនុំជម្រះករណី​ ​​​​របស់​​​ពួក​​​គេ​​​កាល​​​ពី​​​ម្សិលមិញ​​​ប៉ុន្តែ បាន​​​បដិសេធ​​​មិន​​ ​និយាយ​​​ថា នរណា​​​បាន​​​បញ្ជូន​​​ពួក​​​គេ​​​ទៅ​​​ទី​​​នោះ​​​ឡើយ​​​។ចាយ សារិទ្ធ អាយុ​​​៣៣​​​ឆ្នាំ ម៉ៅ ហឿន  អាយុ​​​៣៤​​​ឆ្នាំ និង​​​ ស៊ុត វណ្ណនី អាយុ​​​៤៥​​​ឆ្នាំ  ជា​​​សមាជិក​​​កង​​​អង្គរក្ស​​​ផ្ទាល់​​​របស់​​​លោក​​​នាយក​​​រដ្ឋ​​​ មន្ត្រី​​​ត្រូវ​​​បាន​​​ចោទ​​​ប្រកាន់​​​ពី​​​បទ​​​ប្រើ​​​​​​អំពើ​​​ ហិង្សា​​​ដោយ​​​ចេតនា​​​និង​​​បំផ្លាញ​​​ទ្រព្យ​​​​​​សម្បត្តិ​​​ដោយ​មាន​​ ​ស្ថាន​​​ទម្ងន់​​​ទោស ​​​ពាក់​​​ព័ន្ធ​​​​​​តួនាទី​របស់ពួកគេ​ក្នុងការ​​​​​​វាយ​​​ប្រហារ ​​​ទៅ​​​លើ​​​លោក​​​ ញ៉យ​​​ ចំរើន  និង​​​លោក គង់  សភាតំណាង​​​រាស្ត្រ​​​គណបក្ស​​​សង្គ្រោះ​​​ជាតិ​​​កាល​​​ពី​​​ខែ​​​តុលា​​​ ។នៅ​​​ថ្ងៃ​​​ដំបូង​​​នៃ​​​សវនាការ​​​ជំនុំ​​​ជម្រះ​ក្តី​​​របស់​​​បុរស​ ទាំង​​​បី​​​នាក់​នេះ​​​កាល​​​ពី​​​ខែ​​​មុន​​​ចាយ​​​សារិទ្ធ ​​​សារភាព​​ ​​​​ថា បាន​​​ចូល​​​រួម​​​ក្នុង​​​ការ​​​វាយ​​​ដំ​​​នោះប៉ុន្តែបដិសេធ​​​ ថា​​​មិន​​​បាន​​​បំផ្លាញ​​​ទ្រព្យស​​​ម្បត្តិ​​​ទេ។នៅ​​​ពេល​​​ សវនាការជំនុំ​ជម្រះ​បាន​បន្ត​​​​កាល​​​ពីម្សិលមិញ​​​​​​ ម៉ៅ ហឿន​​​បាន​​​ផ្តល់​​​សក្ខីកម្ម​​​ស្ទើរ​​​តែ​​​ដូច​​​គ្នា​​​បេះ​​​បិទ​​​ទៅ ​​​នឹង​​​សក្ខីកម្ម​​​របស់​​​សហសេវិក​​​ខ្លួន​​​។ប្រភព ខេមបូឌា ដេលី

 

http://www.cambodiadailykhmer.com/news/31448


ផែនទី​លទ្ធផល​បោះឆ្នោត​

ភាពមិនប្រក្រតីនៃការបោះឆ្នោត​ឆ្នាំ២០១៣​

...

ស្តាប់​ការ​ផ្សាយ​វិទ្យុសម្លេង​សង្គម​ស៊ី​វិល​​ តាម​ប្រព័ន្ធអ៊ិនធើ​ណែត

7:30AM​-​8:30AM
VOC on Ustream

Ask the Candidate​

COMFREL FACEBOOK PAGE​



ប្រភពព័ត៌មានបោះឆ្នោតផ្សេងៗ

គណៈកម្មាការដើម្បីការបោះ​ឆ្នោត​ដោយ​សេរីនិង​យុត្តិធម៌​នៅកម្ពុជា គណៈកម្មាធិការ​ជាតិ​រៀប​ចំ​ការ​បោះ​ឆ្នោត គណៈ​កម្មាធិការ​អព្យាក្រឹត និងយុត្តិធម៌ ដើម្បីការបោះ​ឆ្នោត​ដោយ​សេរី​ និងត្រឹម​ត្រូវ​នៅកម្ពុជា NDI_logo IRI_logo afrel_logo idea_logo CPP_logo SRP_logo Human Rights Party Norodom Ranariddh Party វិទ្យុអាស៊ីសេរី សំឡេងសហរដ្ឋអាមេរិក សំលេងសង្គម​ស៊ី​វិល (VOC) វិទ្យុភាសារបារាំងអន្តរជាតិ Phnom-Penhpost ដើមអម្ពិល kampucheathmey kohsantepheap_logo CEN
Power by:
Butterflywrk គណៈកម្មាការដើម្បីការបោះ​ឆ្នោត​ដោយ​សេរីនិង​យុត្តិធម៌​នៅកម្ពុជា