លោក William Heid ថា ខ្លួនមិនបាននៅពីក្រោយយុទ្ធនាការ Black Monday ឡើយ

2016-05-11 15:25:00 4731 Views

ឯកអគ្គ​រដ្ឋទូត​អាមេរិក លោក William Heid បាន​បញ្ជាក់​ប្រាប់​លោក ប្រាក់ សុខុន រដ្ឋមន្ត្រី​ក្រសួងការបរទេស​ នាជំនួប​ប្រមាណ​៤០នាទី​នៅទីស្តីការ​ក្រសួងថា លោក​មិន​បាន​នៅ​ពីក្រោយ ឬ​ជុំរុញ​ឲ្យមាន​យុទ្ធនាការ «ស្លៀកពាក់ពណ៌​ខ្មៅរៀងរាល់​ថ្ងៃចន្ទ» (Black Monday) នោះឡើយ។ នេះ​បើ​តាម​ការបញ្ជាក់​របស់​លោក ជុំ សុន្ទរី អ្នក​នាំពាក្យ​ក្រសួងការបរទេស។យុទ្ធនាការ Black Monday ត្រូវ​ផុស​ផុលឡើង​ដើម្បី​ទាមទារឲ្យមាន​ការ​ដោះ​លែងបុគ្គលិកអង្គការ​អាដហុក​ ៤នាក់ និង​លោក នី ចរិយា អគ្គ​លេខាធិការ​រង​គណៈ​កម្មាធិការ​ជាតិ​រៀបចំ​ការ​បោះ​ឆ្នោត ដែល​ត្រូវ​បាន​ចោទ​ប្រកាន់​ក្នុងសំណុំ​រឿង​ស្នេហា​របស់នារីម្នាក់ឈ្មោះ ខុម ចាន់តារ៉ាទី ហៅ​ស្រីមុំ។អ្នកលេង​ហ្វេសប៊ុក​មួយចំនួន​បាន​ដាក់ ​ការសង្ស័យថា យុទ្ធនាការ​ផ្តួច​ផ្តើម​ឡើង​ដោយ​អគ្គ​រដ្ឋទូត​អាមេរិក។ លោក William Heid បើតាម​សម្តី​ដែល​ដក​ស្រង់ដោយ​ លោក ជុំ សុន្ទរី អះអាងថា ជំនួប​រវាង​លោក និង​បុគ្គ​លិក​អង្គការ​សង្គម​ស៊ីវិល​កន្លងមក គឺ​ដើម្បីពង្រឹង​ទំនាក់ទំនង​រវាងអាមេរិក និង​អង្គការ​ក្រៅរដ្ឋាភិបាលនៅ​កម្ពុជា តែប៉ុណ្ណោះ មិនមែន​ការ​លើក​ឡើងពី​យុទ្ធនាការស្លៀកពាក់ពណ៌ខ្មៅនោះឡើយ៕ប្រភពថ្មីៗ

http://www.thmeythmey.com/?page=detail&ctype=article&id=39696&lg=kh


ផែនទី​លទ្ធផល​បោះឆ្នោត​

ភាពមិនប្រក្រតីនៃការបោះឆ្នោត​ឆ្នាំ២០១៣​

...

ស្តាប់​ការ​ផ្សាយ​វិទ្យុសម្លេង​សង្គម​ស៊ី​វិល​​ តាម​ប្រព័ន្ធអ៊ិនធើ​ណែត

7:30AM​-​8:30AM
VOC on Ustream

Ask the Candidate​

COMFREL FACEBOOK PAGE​



ប្រភពព័ត៌មានបោះឆ្នោតផ្សេងៗ

គណៈកម្មាការដើម្បីការបោះ​ឆ្នោត​ដោយ​សេរីនិង​យុត្តិធម៌​នៅកម្ពុជា គណៈកម្មាធិការ​ជាតិ​រៀប​ចំ​ការ​បោះ​ឆ្នោត គណៈ​កម្មាធិការ​អព្យាក្រឹត និងយុត្តិធម៌ ដើម្បីការបោះ​ឆ្នោត​ដោយ​សេរី​ និងត្រឹម​ត្រូវ​នៅកម្ពុជា NDI_logo IRI_logo afrel_logo idea_logo CPP_logo SRP_logo Human Rights Party Norodom Ranariddh Party វិទ្យុអាស៊ីសេរី សំឡេងសហរដ្ឋអាមេរិក សំលេងសង្គម​ស៊ី​វិល (VOC) វិទ្យុភាសារបារាំងអន្តរជាតិ Phnom-Penhpost ដើមអម្ពិល kampucheathmey kohsantepheap_logo CEN
Power by:
Butterflywrk គណៈកម្មាការដើម្បីការបោះ​ឆ្នោត​ដោយ​សេរីនិង​យុត្តិធម៌​នៅកម្ពុជា