លោកនាយករដ្ឋមន្រ្តី ហ៊ុន សែនថា បក្សប្រឆាំងមិនឲ្យខ្លួនបានសុខ លោកក៏មិនឲ្យបក្សប្រឆាំងបានសុខដែរ

2016-05-12 09:50:00 4705 Views

លោក​នាយករដ្ឋមន្រ្តី ហ៊ុន សែន បន្តរម្លឹកពីការឈឺចាប់គ្រួសាររបស់លោក នៅពេលដែល​គេចោទកូនប្រុសច្បាប់របស់លោក គឺលោក ហ៊ុន ម៉ាណែត ថា មិនមែនជាកូនបង្កើត​​របស់លោក​នោះទេ។ ប្រមុខបក្សកាន់អំណាច បានប្រកាសថា អ្នកដែលចោទប្រកាន់បែបនេះ គឺជាក្រុមគណបក្សប្រឆាំង ដែលមានចេតនា​មិនចង់​ឲ្យគ្រួសារ​របស់លោក បានសេចក្តី​សុខ។និយាយដល់ចំណុចនេះ លោក ហ៊ុន សែន បានថ្លែងខ្លាំងៗថា «គណបក្សប្រឆាំងមិនឲ្យលោកបានសុខ លោកក៏ឲ្យគណបក្ស​ប្រឆាំងបានសុខនោះដែរ»។ ក្នុងពិធីចែកសញ្ញាបត្រដល់​និស្សិតសកល​វិទ្យាល័យIIC ប្រមុខរដ្ឋាភិបាល បានអះអាងថា សម្តេចនឹង​«កំដរគណបក្ស​ប្រឆាំង​លេង​ដល់​ទីបញ្ចប់»។ សម្រាប់ លោក ហ៊ុន សែន ការចោទប្រកាន់ថា លោក ហ៊ុន ម៉ាណែត ជាកូនមេដឹកនាំវៀតណាម​ម្នាក់​មិនមែនជាកូនរបស់លោកនោះ ជាការប្រមាថមក​លើ​ក្រុមគ្រួសារលោកដែល​មិនអាចអត់ឱនឲ្យបាន​នោះទេ។

http://www.thmeythmey.com/?page=detail&ctype=article&id=39731&lg=kh


ផែនទី​លទ្ធផល​បោះឆ្នោត​

ភាពមិនប្រក្រតីនៃការបោះឆ្នោត​ឆ្នាំ២០១៣​

...

ស្តាប់​ការ​ផ្សាយ​វិទ្យុសម្លេង​សង្គម​ស៊ី​វិល​​ តាម​ប្រព័ន្ធអ៊ិនធើ​ណែត

7:30AM​-​8:30AM
VOC on Ustream

Ask the Candidate​

COMFREL FACEBOOK PAGE​



ប្រភពព័ត៌មានបោះឆ្នោតផ្សេងៗ

គណៈកម្មាការដើម្បីការបោះ​ឆ្នោត​ដោយ​សេរីនិង​យុត្តិធម៌​នៅកម្ពុជា គណៈកម្មាធិការ​ជាតិ​រៀប​ចំ​ការ​បោះ​ឆ្នោត គណៈ​កម្មាធិការ​អព្យាក្រឹត និងយុត្តិធម៌ ដើម្បីការបោះ​ឆ្នោត​ដោយ​សេរី​ និងត្រឹម​ត្រូវ​នៅកម្ពុជា NDI_logo IRI_logo afrel_logo idea_logo CPP_logo SRP_logo Human Rights Party Norodom Ranariddh Party វិទ្យុអាស៊ីសេរី សំឡេងសហរដ្ឋអាមេរិក សំលេងសង្គម​ស៊ី​វិល (VOC) វិទ្យុភាសារបារាំងអន្តរជាតិ Phnom-Penhpost ដើមអម្ពិល kampucheathmey kohsantepheap_logo CEN
Power by:
Butterflywrk គណៈកម្មាការដើម្បីការបោះ​ឆ្នោត​ដោយ​សេរីនិង​យុត្តិធម៌​នៅកម្ពុជា