ឧកញ៉ា ទ្រី ភាព មិនចូលរួមដេញថ្លៃឈើ

2016-05-12 10:45:00 4722 Views

លោក​ឧកញ៉ា ​ទ្រី ភាព ​ដែល​ល្បី​ឈ្មោះ​ខាង​​ទទួល​​សិទ្ធិ​ប្រមូល​ទិញ​ឈើ​ពី​រដ្ឋាភិបាល​តម្លៃ​រាប់ ​​លាន​ដុល្លារ​នោះ​បាន​ប្រកាស​មិន​ចូលរួម​ដេញ​ថ្លៃ​ទិញ​ឈើ​ប្រមាណ​ ៧ ម៉ឺន​ម៉ែត្រ​គុប​ដែល​គណៈកម្មការ​​ប្រឆាំង​បទល្មើស​ព្រៃឈើ​បាន​រឹបអូស​ពី​ បទល្មើស​នោះ​ទេ។ការ​ប្រកាស​​ដ៏កម្រ​របស់​លោក​ ទ្រីភាព ​នេះ​ត្រូវ​បាន​ធ្វើ​ឡើង​តែ​មួយ​ថ្ងៃ​ប៉ុណ្ណោះ​បន្ទាប់ពី​លោក​នាយក​ រដ្ឋមន្ត្រី​ ហ៊ុន សែន បាន​បង្កើត​គណៈកម្មការ​មួយ​ដើម្បី​រៀបចំ​ដាក់​ដេញ​ថ្លៃ​លក់​ឈើ​ប្រមាណ​ ៧​ ម៉ឺន​ម៉ែត្រ​គុប​​នោះ​កាលពី​ថ្ងៃ​អង្គារ។ ថវិការ​​ដែល​បាន​មកពី​ការ​លក់​ឈើ​នោះ​នឹង​ត្រូវ​ប្រើប្រាស់​ជា​សំខាន់​ ដើម្បី​លើក​កម្ពស់​ក្នុង​វិស័យ​​អប់រំ​ខណៈ​​លោក​នាយក​រដ្ឋមន្ត្រី​ធ្លាប់​ បាន​ប្រកាស​ថា​ឈើ​ដែល​​រឹបអូស​បាន​គឺ​មិន​ត្រូវ​លក់​នោះ​ទេ​ដោយ​ត្រូវ​ ប្រគល់​ទៅ​ឲ្យ​ក្រសួង​អប់រំ​ដើម្បី​សាងសង់​សាលារៀន ឬ​បំពេញ​ទៅ​តាម​តម្រូវការ​ផ្សេង​ៗ។លោក​ ទ្រី ភាព បាន​ប្រកាស​មិន​ចូលរួម​ដេញ​ថ្លៃ​ឈើ​នេះ​នៅ​ក្នុង​ហ្វេសប៊ុក​របស់​លោក​​ផ្ទាល់​កាល​ថ្ងៃ​ពី​ម្សិលមិញ។ ប្រភពភ្នំពេញប៉ុស្ដិ៍

 

http://www.postkhmer.com


ផែនទី​លទ្ធផល​បោះឆ្នោត​

ភាពមិនប្រក្រតីនៃការបោះឆ្នោត​ឆ្នាំ២០១៣​

...

ស្តាប់​ការ​ផ្សាយ​វិទ្យុសម្លេង​សង្គម​ស៊ី​វិល​​ តាម​ប្រព័ន្ធអ៊ិនធើ​ណែត

7:30AM​-​8:30AM
VOC on Ustream

Ask the Candidate​

COMFREL FACEBOOK PAGE​



ប្រភពព័ត៌មានបោះឆ្នោតផ្សេងៗ

គណៈកម្មាការដើម្បីការបោះ​ឆ្នោត​ដោយ​សេរីនិង​យុត្តិធម៌​នៅកម្ពុជា គណៈកម្មាធិការ​ជាតិ​រៀប​ចំ​ការ​បោះ​ឆ្នោត គណៈ​កម្មាធិការ​អព្យាក្រឹត និងយុត្តិធម៌ ដើម្បីការបោះ​ឆ្នោត​ដោយ​សេរី​ និងត្រឹម​ត្រូវ​នៅកម្ពុជា NDI_logo IRI_logo afrel_logo idea_logo CPP_logo SRP_logo Human Rights Party Norodom Ranariddh Party វិទ្យុអាស៊ីសេរី សំឡេងសហរដ្ឋអាមេរិក សំលេងសង្គម​ស៊ី​វិល (VOC) វិទ្យុភាសារបារាំងអន្តរជាតិ Phnom-Penhpost ដើមអម្ពិល kampucheathmey kohsantepheap_logo CEN
Power by:
Butterflywrk គណៈកម្មាការដើម្បីការបោះ​ឆ្នោត​ដោយ​សេរីនិង​យុត្តិធម៌​នៅកម្ពុជា