លោក សុខ ទូច ថាវៀតណាមពិតជាបានជីកស្រះទឹកចូលដីកម្ពុជាក្នុងខេត្តរតនគិរី

2016-05-17 10:05:00 4737 Views

ក្រុម​អ្នក​ស្រាវជ្រាវ​កិច្ចការ​ព្រំដែន​នៃ​រាជបណ្ឌិត្យសភា​ កម្ពុជា លោក សុខ ទូច បាន​បញ្ចប់​បេសកកម្ម​ពិនិត្យ និង​វាស់វែង​បង្គោល​ព្រំដែន​រវាង​កម្ពុជា និង​វៀតណាម ក្នុង​ខេត្ត​រតនគិរី នៅ​ថ្ងៃ​ទី​១៥ ឧសភា។ លោក​ថ្លែង​ថា ការ​បោះ​បង្គោល​ព្រំដែន​នៅ​ក្នុង​ខេត្ត​នេះ​មិន​មាន​បញ្ហា​ទេ លើក​លែង​តែ​ការ​ជីក​ស្រះ​ទឹក​របស់​វៀតណាម។ប្រធាន​ក្រុម​អ្នក​ស្រាវជ្រាវ​កិច្ចការ​ព្រំដែន​នៃ​រាជបណ្ឌិត្យសភា​កម្ពុជា លោក សុខ ទូច មាន​ប្រសាសន៍​នៅ​រសៀល​ថ្ងៃ​ទី​១៥ ឧសភា ថា ការ​ជីក​ស្រះ​ទឹក​របស់​វៀតណាម នៅ​ក្នុង​ខេត្ត​រតនគិរី ពិត​ជា​បាន​ចូល​ដី​កម្ពុជា មែន៖ «គឺ​នៅ​ចន្លោះ​បង្គោល​៣០ និង​បង្គោល​៤០ ដែល​វៀតណាម ជីក​ស្រះ​ហ្នឹង គឺ​វៀតណាម មិន​គោរព​កិច្ច​ព្រមព្រៀង​រវាង​រដ្ឋាភិបាល និង​រដ្ឋាភិបាល ថា​មុន​នឹង​ធ្វើ​អី​ត្រូវ​តែ​ពិគ្រោះ​ផ្ដល់​ដំណឹង​ទៅ​ដល់​ប្រទេស​នៅ​ជិត​ខាង គឺ​ប្រទេស​កម្ពុជា និង​វៀតណាម។ អ៊ីចឹង​វៀតណាម ជីក​ស្រះ​ហ្នឹង​អត់​បាន​ផ្ដល់​ដំណឹង​មក​កម្ពុជា ទេ។ ហើយ​តំបន់​នោះ​ខ្ញុំ​មិន​បន្ត​ទៀត​ទេ ព្រោះ​មាន​បញ្ហា​ដែល​ត្រូវ​ដោះស្រាយ​ទៀត។ ចំនួន​ស្រះ​ឥឡូវ​នៅ​សល់​៨។ អា​មួយ​ទៀត​លុប​បាត់​ហើយ។ តំបន់​ហ្នឹង​ជា​តំបន់​ទឹក។ អ្នក​ណា​ក្ដោប​ទីនោះ​បាន​មុន អ្នក​ហ្នឹង​ឈ្នះ»។ប្រភពRFA

 

http://www.rfa.org/khmer/news/politics/Sok-Touch-Finishes-Border-Study-in-Ratanakiry-05162016005729.html


ផែនទី​លទ្ធផល​បោះឆ្នោត​

ភាពមិនប្រក្រតីនៃការបោះឆ្នោត​ឆ្នាំ២០១៣​

...

ស្តាប់​ការ​ផ្សាយ​វិទ្យុសម្លេង​សង្គម​ស៊ី​វិល​​ តាម​ប្រព័ន្ធអ៊ិនធើ​ណែត

7:30AM​-​8:30AM
VOC on Ustream

Ask the Candidate​

COMFREL FACEBOOK PAGE​



ប្រភពព័ត៌មានបោះឆ្នោតផ្សេងៗ

គណៈកម្មាការដើម្បីការបោះ​ឆ្នោត​ដោយ​សេរីនិង​យុត្តិធម៌​នៅកម្ពុជា គណៈកម្មាធិការ​ជាតិ​រៀប​ចំ​ការ​បោះ​ឆ្នោត គណៈ​កម្មាធិការ​អព្យាក្រឹត និងយុត្តិធម៌ ដើម្បីការបោះ​ឆ្នោត​ដោយ​សេរី​ និងត្រឹម​ត្រូវ​នៅកម្ពុជា NDI_logo IRI_logo afrel_logo idea_logo CPP_logo SRP_logo Human Rights Party Norodom Ranariddh Party វិទ្យុអាស៊ីសេរី សំឡេងសហរដ្ឋអាមេរិក សំលេងសង្គម​ស៊ី​វិល (VOC) វិទ្យុភាសារបារាំងអន្តរជាតិ Phnom-Penhpost ដើមអម្ពិល kampucheathmey kohsantepheap_logo CEN
Power by:
Butterflywrk គណៈកម្មាការដើម្បីការបោះ​ឆ្នោត​ដោយ​សេរីនិង​យុត្តិធម៌​នៅកម្ពុជា