នាយករដ្ឋមន្ត្រីអំពាវនាវឲ្យពលរដ្ឋផ្តល់ព័ត៌មានពីភាពមិនប្រក្រតីរឿងធ្វើអត្តសញ្ញាណប័ណ្ណ

2016-05-17 10:40:00 4750 Views

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានស្នើទៅកាន់ប្រជាពលរដ្ឋក្នុងការផ្តល់ព័ត៌មានមកកាន់ហ្វេសប៊ុករបស់លោកពីការផ្តល់អត្តសញ្ញាណប័ណ្ណរបស់អគ្គនាយដ្ឋានអត្តសញ្ញាណកម្ម។លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន កាលពីថ្ងៃចន្ទបានសរសេរនៅលើទំព័រហ្វេសប៊ុករបស់លោកថាលោកបានឃើញការរិះគន់របស់ប្រជាពលរដ្ឋទៅលើមន្ត្រីនៃអគ្គនាយកដ្ឋានអត្តសញ្ញាណកម្មនៅលើទំព័រហ្វេសបុករបស់លោក ពីការយឺតយ៉ាវនៃការផ្តល់អត្តសញ្ញាណប័ណ្ណដែលមានអ្នកខ្លះជាងមួយឆ្នាំហើយនៅមិនទាន់ទទួលបានអត្តសញ្ញាណប័ណ្ណនៅឡើយ។ តបទៅនឹងបញ្ហានេះ លោកបានអំពាវនាវឲ្យប្រជាពលរដ្ឋទាក់ទងជាមួយក្រុមការងារអគ្គនាយកដ្ឋានអត្តសញ្ញាណកម្មនិងផ្តល់ព័ត៌មានមកកាន់លោកតាមរយៈហ្វេសប៊ុករបស់លោកពីការដោះស្រាយរបស់មន្ត្រីអត្តសញ្ញាណកម្មចំពោះបញ្ហានេះ។លោកសរសេរថា៖ សូមទំនាក់ទំនងជាមួយក្រុមការងារអគ្គនាយកដ្ឋានអត្តសញ្ញាណកម្មជាបន្ទាន់នៅថ្ងៃនេះហើយផ្តល់ព័ត៌មានមកកាន់Facebookសម្តេចតេជោឲ្យបានដឹងថាអ្វីដែលជាសំណូមពររបស់បងប្អូនតើមន្រ្តីយើង បានដោះស្រាយជូនបានក្នុងកម្រិតណា?”ប្រភពVOD

 

http://vodhotnews.com/2016/05/pm-called-for-reporting-irregularities-of-identity-card


ផែនទី​លទ្ធផល​បោះឆ្នោត​

ភាពមិនប្រក្រតីនៃការបោះឆ្នោត​ឆ្នាំ២០១៣​

...

ស្តាប់​ការ​ផ្សាយ​វិទ្យុសម្លេង​សង្គម​ស៊ី​វិល​​ តាម​ប្រព័ន្ធអ៊ិនធើ​ណែត

7:30AM​-​8:30AM
VOC on Ustream

Ask the Candidate​

COMFREL FACEBOOK PAGE​



ប្រភពព័ត៌មានបោះឆ្នោតផ្សេងៗ

គណៈកម្មាការដើម្បីការបោះ​ឆ្នោត​ដោយ​សេរីនិង​យុត្តិធម៌​នៅកម្ពុជា គណៈកម្មាធិការ​ជាតិ​រៀប​ចំ​ការ​បោះ​ឆ្នោត គណៈ​កម្មាធិការ​អព្យាក្រឹត និងយុត្តិធម៌ ដើម្បីការបោះ​ឆ្នោត​ដោយ​សេរី​ និងត្រឹម​ត្រូវ​នៅកម្ពុជា NDI_logo IRI_logo afrel_logo idea_logo CPP_logo SRP_logo Human Rights Party Norodom Ranariddh Party វិទ្យុអាស៊ីសេរី សំឡេងសហរដ្ឋអាមេរិក សំលេងសង្គម​ស៊ី​វិល (VOC) វិទ្យុភាសារបារាំងអន្តរជាតិ Phnom-Penhpost ដើមអម្ពិល kampucheathmey kohsantepheap_logo CEN
Power by:
Butterflywrk គណៈកម្មាការដើម្បីការបោះ​ឆ្នោត​ដោយ​សេរីនិង​យុត្តិធម៌​នៅកម្ពុជា