សាលាឧទ្ធរណ៍បដិសេធសំណើសុំនៅក្រៅឃុំរបស់តំណាងរាស្រ្ត អ៊ុំ សំអាន

2016-05-17 10:55:00 4709 Views

សាលាឧទ្ធរណ៍នៅព្រឹកថ្ងៃអង្គារនេះបានច្រានចោលសំណើសុំនៅក្រៅឃុំរបស់តំណាងរាស្រ្តគណបក្សសង្រ្គោះជាតិ លោក អ៊ុំ សំអាន ដោយអះអាងថាដំណើរការស៊ើបអង្កេតរបស់សាលាដំបូងមិនទាន់បញ្ចប់នៅឡើយ។នៅព្រឹកថ្ងៃអង្គារនេះ លោក អ៊ុំ សំអាន ត្រូវបានបញ្ជូនមកសាលាឧទ្ធរណ៍ ដោយដៃជាប់ខ្នោះ។ ក្រោយបញ្ចប់សវនាការ មេធាវីការពារក្ដីឲ្យលោក អ៊ុំ សំអាន គឺលោក ជូង ជូងី បានថ្លែងប្រាប់អ្នកសារព័ត៌មានចៅក្រមសម្រេចមិនឲ្យលោកនៅក្រៅឃុំបណ្តោះអាសន្ន ក្រោមមូលហេតុពីរ គឺទីមួយសាលាដំបូងមិនទាន់បញ្ចប់ការស៊ើបអង្កេតនិងទីពីរគឺលោកអាចបង្កចលាចលក្នុងសង្គម ប្រសិនបើនៅក្រៅឃុំ។មុនពេលចូលសវនការ ទាំងដៃជាប់ខ្នោះ លោក អ៊ុំ សំអាន បានថ្លែងថា៖ រឿងដែលអយុត្តិធម៌ អ្នកការពារទឹកដី ត្រូវជាប់ពន្ធនាគារ ឯអ្នកធ្វើឲ្យបាត់បង់ទឹកដីគឺជាអ្នកស្នេហាជាតិនិងរួចខ្លួនទៅវិញ។ លោកបញ្ជាក់ថាការចាប់ខ្លួនរបស់លោកផ្ទុយនឹងរដ្ឋធម្មនុញ្ញត្រង់មាត្រា៨០។ប្រភពVOD

 

http://vodhotnews.com/2016/05/appeal-court-denied-bail-release-for-lawmaker


ផែនទី​លទ្ធផល​បោះឆ្នោត​

ភាពមិនប្រក្រតីនៃការបោះឆ្នោត​ឆ្នាំ២០១៣​

...

ស្តាប់​ការ​ផ្សាយ​វិទ្យុសម្លេង​សង្គម​ស៊ី​វិល​​ តាម​ប្រព័ន្ធអ៊ិនធើ​ណែត

7:30AM​-​8:30AM
VOC on Ustream

Ask the Candidate​

COMFREL FACEBOOK PAGE​



ប្រភពព័ត៌មានបោះឆ្នោតផ្សេងៗ

គណៈកម្មាការដើម្បីការបោះ​ឆ្នោត​ដោយ​សេរីនិង​យុត្តិធម៌​នៅកម្ពុជា គណៈកម្មាធិការ​ជាតិ​រៀប​ចំ​ការ​បោះ​ឆ្នោត គណៈ​កម្មាធិការ​អព្យាក្រឹត និងយុត្តិធម៌ ដើម្បីការបោះ​ឆ្នោត​ដោយ​សេរី​ និងត្រឹម​ត្រូវ​នៅកម្ពុជា NDI_logo IRI_logo afrel_logo idea_logo CPP_logo SRP_logo Human Rights Party Norodom Ranariddh Party វិទ្យុអាស៊ីសេរី សំឡេងសហរដ្ឋអាមេរិក សំលេងសង្គម​ស៊ី​វិល (VOC) វិទ្យុភាសារបារាំងអន្តរជាតិ Phnom-Penhpost ដើមអម្ពិល kampucheathmey kohsantepheap_logo CEN
Power by:
Butterflywrk គណៈកម្មាការដើម្បីការបោះ​ឆ្នោត​ដោយ​សេរីនិង​យុត្តិធម៌​នៅកម្ពុជា