ព្រះរាជអាជ្ញារងនៃសាលាដំបូងរាជធានីភ្នំពេញ លោក សៀង សុខ បានកោះហៅសាជាថ្មី ឲ្យលោក កឹម សុខា ប្រធានស្តីទីគណបក្សសង្រ្គោះជាតិ ចូលមកតុលាការ លើសំណុំរឿងសញ្ចារកម្ម ក្រោយពីលោកមិនបានចូលបំភ្លឺកាលពីថ្ងៃអង្គារម្សិលមិញនេះ ដែលពាក់ព័ន្ធនឹងខ្សែអាត់សំឡេងដែលត្រូវបានចោទប្រកាន់រឿងស្រីកំណាន់កាលពីកន្លងមក។នៅក្នុងដីកាកោះថ្មីមួយចុះថ្ងៃទី១៧ ខែឧសភា លោក សៀង សុខ បានសរសេរថាសាមីខ្លួន លោក កឹម សុខា ជាសាក្សី ត្រូវអញ្ជើញមកតុលាការនៅថ្ងៃទី២៦ ខែឧសភា វេលាម៉ោង៩ព្រឹកនិងយកលិខិតផ្សេងៗដែលទាក់ទងនឹងរឿងសញ្ចារកម្ម ប្រសិនបើមាន។លោក កឹម សុខា មិនបានចូលខ្លួនបំភ្លឺចំនួនពីរលើករួចមកហើយ ដោយការកោះហៅទីមួយទាក់ទងនឹងដំណើររឿងដែលសកម្មជនល្បីឈ្មោះតាមបណ្តាញហ្វេសប៊ុក កញ្ញា ធី សុវណ្ណថា បានប្ដឹងរូបលោកពីបទបរិហារកេរ្តិ៍ក្នុងសំណុំរឿងបែកធ្លាយខ្សែអាត់សំឡេងដូចគ្នា។ លោកមិនបានចូលបំភ្លឺកាលពីថ្ងៃទី១១ខែឧសភានោះទេ។ប្រភពVOD
http://vodhotnews.com/2016/05/court-issued-summons-second-time-for-sokha