លោក ហង្ស ពុទ្ធា អ្នកនាំពាក្យរបស់ គ.ជ.ប បានអះអាងថា រហូតមកដល់ពេលនេះ គ.ជ.ប មិនទាន់ចេញសេចក្តីជូនដំណឹងជាផ្លូវការ ដើម្បីកំណត់ពីកាលបរិច្ឆេទនៃការចុះឈ្មោះបោះឆ្នោត នោះទេ។ តែលោក ហ៊ានសន្និដ្ឋានទុកមុនថា គ.ជ.ប អាចនឹងរៀបចំដំណើរការនៃចុះឈ្មោះបោះឆ្នោត នៅខែថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០១៦ ។អ្នកនាំពាក្យរូបនេះ លើកឡើងថា អ្វីដែលគ.ជ.ប កំពុងតែរង់ចាំពេលនេះ គឺឧបករណ៍បច្ចេកទេស ដែលជាជំនួយរបស់សហភាពអឺរ៉ុបប៉ុណ្ណោះ។ បើតាមលោក ហង្ស ពុទ្ធា គ.ជ.ប អាចកំណត់កាលបរិច្ឆេទនៃការចុះឈ្មោះបោះឆ្នោតបានច្បាស់លាស់នោះ លុះត្រាតែគ.ជ.ប ទទួលបានសម្ភារទាំងនោះជាមុនសិន ។ លោកបញ្ជាក់ដូច្នេះថា៖«ខ្ញុំគ្រាន់តែគណនាទុកមុនទេ ថាយើងអាចរៀបចំការចុះឈ្មោះនៅថ្ងៃទី១ ខែ៩ បើយើងទទួលបានឧបករណ៍នៅពេលឆាប់ៗនេះ»។ថ្លែងប្រភពថ្មីៗ
http://www.thmeythmey.com/?page=detail&ctype=article&id=39978&lg=kh