លោក ហ៊ុន សែន បញ្ជាក់ជាថ្មីថាលោកមិនអាចលូកដៃក្នុងកិច្ចការរបស់តុលាការនោះទេ

2016-05-19 09:30:00 4709 Views

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន កាលពីថ្ងៃពុធបានបញ្ជាក់ពីប្រទេសរុស្ស៊ីថាលោកមិនអាចលូកដៃក្នុងកិច្ចការរបស់តុលាការបាននោះទេ តែលោកថាលោកនឹងធ្វើកិច្ចការណាមួយបានដែលអាចធ្វើបានដើម្បីការបង្រួមបង្រួមជាតិនិងស្ថិរភាពរបស់ប្រទេស។ក្នុងពិធីសំណេះសំណាលជាមួយនិស្សិតសិក្សានៅប្រទេសរុស្ស៊ី លោក ហ៊ុន សែន ដែលកំពុងបំពេញទស្សនកិច្ចនៅទីនោះ បានថ្លែងថាអ្វីៗដែលលោកធ្វើគឺតាមតែអ្នកនយោបាយដែលលេងជាមួយលោកតែប៉ុណ្ណោះ។ លោកមានប្រសាសន៍ថា៖ “ព្រោះខ្ញុំគ្រាន់តែជាអ្នកកំដរ អ្នកចង់រាំវង់ ខ្ញុំក៏រាំវង់ជាមួយ អ្នកចង់រាំក្បាច់ ខ្ញុំក៏រាំក្បាច់ជាមួយ អ្នកចង់តឹង ខ្ញុំមិនដឹងធ្វើធូរជាមួយអ្នកឯងយ៉ាងម៉េច ខ្ញុំអត់មានជម្រើស ជម្រើសខ្ញុំតាមអ្នកឯងទាំងអស់“។ លោកបញ្ជាក់បន្ថែមលោកមិនអាចលូកដៃទៅក្នុងកិច្ចការរបស់តុលាការនោះទេ។ លោកមានប្រសាសន៍ថា៖ “អ្នកឯងចង់ស្រួលខ្ញុំក៏ស្រួល ខ្ញុំមិនដឹងធ្វើម៉េច ប៉ុន្តែអ្វីដែលខ្ញុំអាចធ្វើបាន គឺខ្ញុំធ្វើ ដើម្បីធានាការបង្រួបបង្រួមជាតិ ធានាស្ថិរភាពរបស់ប្រទេស ប៉ុន្តែទាក់ទងនឹងបញ្ហាផ្លូវច្បាប់ គឺខ្ញុំមិនអាចនិយាយគ្នាបានទេ អាហ្នឹងទុកឲ្យតុលាការគេដោះស្រាយ”។ប្រភពVOD

http://vodhotnews.com/2016/05/hun-sen-says-no-interference-in-courts-affairs


ផែនទី​លទ្ធផល​បោះឆ្នោត​

ភាពមិនប្រក្រតីនៃការបោះឆ្នោត​ឆ្នាំ២០១៣​

...

ស្តាប់​ការ​ផ្សាយ​វិទ្យុសម្លេង​សង្គម​ស៊ី​វិល​​ តាម​ប្រព័ន្ធអ៊ិនធើ​ណែត

7:30AM​-​8:30AM
VOC on Ustream

Ask the Candidate​

COMFREL FACEBOOK PAGE​



ប្រភពព័ត៌មានបោះឆ្នោតផ្សេងៗ

គណៈកម្មាការដើម្បីការបោះ​ឆ្នោត​ដោយ​សេរីនិង​យុត្តិធម៌​នៅកម្ពុជា គណៈកម្មាធិការ​ជាតិ​រៀប​ចំ​ការ​បោះ​ឆ្នោត គណៈ​កម្មាធិការ​អព្យាក្រឹត និងយុត្តិធម៌ ដើម្បីការបោះ​ឆ្នោត​ដោយ​សេរី​ និងត្រឹម​ត្រូវ​នៅកម្ពុជា NDI_logo IRI_logo afrel_logo idea_logo CPP_logo SRP_logo Human Rights Party Norodom Ranariddh Party វិទ្យុអាស៊ីសេរី សំឡេងសហរដ្ឋអាមេរិក សំលេងសង្គម​ស៊ី​វិល (VOC) វិទ្យុភាសារបារាំងអន្តរជាតិ Phnom-Penhpost ដើមអម្ពិល kampucheathmey kohsantepheap_logo CEN
Power by:
Butterflywrk គណៈកម្មាការដើម្បីការបោះ​ឆ្នោត​ដោយ​សេរីនិង​យុត្តិធម៌​នៅកម្ពុជា