អ្នកនាំពាក្យក្រសួងយុត្តិធម៌ លោក គឹម សន្តិភាព បានចាត់ទុករបាយការណ៍របស់អង្គការលីកាដូដែលបានប្រើពាក្យថា”អ្នកទោសនយោបាយ” ជារបាយការណ៍មួយបង្ហាញថាអង្គការសិទ្ធិមនុស្សមួយនេះដើរចេញឆ្ងាយពីវិជ្ជាជីវៈនិងលក្ខន្តិកៈរបស់ខ្លួន។កាលពីថ្ងៃអង្គារ អង្គការលីកាដូបានចេញផ្សាយរបាយការណ៍ប្រចាំឆ្នាំរបស់អង្គការដោយដាក់ចំណងជើងថា«អ្នកទោសនយោបាយនៅកម្ពុជា» ដោយអង្គការបានកត់សម្គាល់ថាចាប់តាំងពីខែឧសភាឆ្នាំ២០១៥ ការបំភិតបំភ័យរបស់រដ្ឋាភិបាលមកលើអ្នករិះគន់គឺមានលក្ខណៈកាន់តែធ្ងន់ធ្ងរឡើងៗហើយចំនួន”អ្នកទោសនយោបាយ”មានការកើនឡើង។លោក គឹម សន្តិភាព បានសរសរនៅលើហ្វេសប៊ុករបស់លោកថាកម្ពុជាគ្មានអ្នកទោសនយោបាយម្នាក់ណានោះទេ។ប្រភពVOD
http://vodhotnews.com/2016/05/ministry-of-justice-reminds-licadho-of-ngos-law