គណបក្សប្រឆំាងឲ្យដឹងថាខ្លួនបានផ្ញើលិខិតទៅអង្គការសហប្រជាជាតិនិងប្រទេសហត្ថលេខីនៃកិច្ចព្រមព្រៀងក្រុងប៉ារីសឲ្យជួយអន្តរាគមន៍ ករណីស្ថានការណ៍នយោបាយនៅកម្ពុជាដែលកំពុងឡើងកម្តៅ។ការរកអន្តរាគមន៍ពីអន្តរជាតិនេះធ្វើឡើងបន្ទាប់ពីតំណាងរាស្រ្តគណបក្សសង្រ្គោះជាតិ៥៣រូបក្នុងចំណោម៥៥រូបបានដាក់លិខិតមួយច្បាប់ថ្វាយព្រះមហា ក្សត្រ នរោត្តម សីហមុនី ដោយបានទូលថ្វាយពីស្ថានការណ៍នយោបាយនៅកម្ពុជានិងស្នើសុំព្រះរាជអន្តរាគមន៍ឲ្យបន្ថយកម្តៅនយោបាយ។មន្រ្តីជាន់ខ្ពស់គណបក្សសង្គ្រោះជាតិ លោក អេង ឆៃអ៊ាង បានឲ្យដឹងនៅថ្ងៃពុធនេះថាការរកអន្តរាគមន៍ពីអន្តរជាតិនេះដោយសារព្រះមហាក្សត្រមិនទាន់ឆ្លើយតបនឹងលិខិតរបស់គណបក្សសង្គ្រោះជាតិនៅឡើយ។ប្រភពVOD
http://vodhotnews.com/2016/05/rescue-party-sent-letter-signatories-intervene-political-situation-cambodia