អង្គការសម្ព័ន្ធមិត្តខ្មែរ-អាមេរិកាំង គ្រោងដឹកនាំធ្វើបាតុកម្មនៅមុខវិមានរដ្ឋសភាសហរដ្ឋអាមេរិក នៅថ្ងៃសុក្រ ទី១០ ខែមិថុនា ខាងមុខ ដើម្បីទាមទារឲ្យរដ្ឋាភិបាលក្រុងវ៉ាស៊ីនតុន (Washington) ដាក់ទណ្ឌកម្មផ្នែកសេដ្ឋកិច្ច និងការទូតទៅលើរដ្ឋាភិបាលលោក ហ៊ុន សែន រហូតដល់មានការដោះលែងអ្នកទោសនយោបាយ សកម្មជនការពារសិទ្ធិមនុស្ស និងសកម្មជនដទៃទៀតឲ្យមានសេរីភាព។ក្រុមនេះក៏នឹងជំរុញឲ្យរដ្ឋសភាអាមេរិក អនុម័តច្បាប់ស្ដីពីការបង្កើតក្រុមទំនាក់ទំនងកម្ពុជា ដើម្បីធានាការបោះឆ្នោតប្រព្រឹត្តទៅដោយសេរី យុត្តិធម៌ និងធានាការផ្ទេរអំណាចដោយសន្តិវិធីនៅកម្ពុជា។ក្រុមសម្ព័ន្ធមិត្តខ្មែរ-អាមេរិកាំង ក៏អំពាវនាវដល់ពលរដ្ឋទូទៅនៅប្រទេសផ្សេងៗដឹកនាំធ្វើបាតុកម្មដោយសន្តិវិធីនៅតាមសាលាក្រុង សភាជាតិ និងស្ថានទូតខ្មែរនានាទៅតាមបណ្ដាប្រទេសរបស់ខ្លួន នៅថ្ងៃទី១០ ខែមិថុនា នេះដែរ ដើម្បីរំឭកដល់ពិភពលោកថា កម្ពុជា ជាប្រទេសពុំមានសេរីភាពឡើយ៕ប្រភពRFA
http://www.rfa.org/khmer/news/human-rights/Cambodian-Americans-to-protest-in-front-of-congress-in-June-05192016023629.html