មន្ដ្រីគណបក្សប្រឆាំងខេត្ដកំពង់ធំឲ្យដឹងថា សមត្ថកិច្ចឃាត់ខ្លួនរយៈពេលខ្លីលើសកម្មជនគណបក្សសង្រ្គោះជាតិពីររូប ខណៈពួកគេប្រមូលស្នាមមេដៃយកទៅថ្វាយព្រះមហាក្សត្រទាមទារឲ្យដោះលែងអ្នកនយោយបាយ និងមន្ដ្រីសិទ្ធិមនុស្ស។សកម្មជនទាំងនោះមានឈ្មោះ លាញ់ លៀង និងឈ្មោះ ប៉ុន សុវណ្ណារ៉ា ពួកគេរស់នៅភូមិឬស្សីដួច ឃុំសាលាវិស័យ ស្រុកប្រាសទបលង្ល័ង ខេត្ដកំពង់ធំ។ជំទប់ទី១នៃឃុំសាលាវិស័យ លោក ស៊ីម បឿន ប្រាប់វីអូឌីថានៅម៉ោង១០ ថ្ងៃទី១៩ ខែឧសភា នេះ សមត្ថកិច្ចមូលដ្ឋានបានឃាត់ខ្លួនសកម្មជនបក្សប្រឆាំងពីររូបសួរនាំរឿងប្រមូលស្នាមមេដៃដាក់ថ្វាយព្រះមហាក្សត្រព្រះនរោត្ដម សហមុនី ទាមទារដោះលែងអ្នកនយោបាយបក្សប្រឆាំងនិងមន្ដ្រីសិទ្ធិមនុស្ស ព្រមទាំងទាមទារឲ្យរដ្ឋាភិបាលបញ្ឈប់ធ្វើទុក្ខបុកម្និញលើគណបក្សនេះផងដែរ។ប្រភពVOD
http://vodhotnews.com/2016/05/person-activist-cnrp-catch-collect-hand-print