ពីក្នុងពិធីបិទសន្និបាតបូកសរុបការងារកសិកម្ម រុក្ខាប្រមាញ និងនេសាទ នៅថ្ងៃទី០៨មេសានេះ នាវិទ្យាស្ថានជាតិអប់រំ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន មានប្រសាសន៍ថា កងកម្លាំងប្រដាប់អាវុធត្រូវចូលរួមគាំទ្របង្ក្រាបបទល្មើសឈើខុសច្បាប់ឲ្យបានត្រឹមត្រូវ។ ជាមូយគ្នានេះប្រមុខរដ្ឋាភិបាល ក៏បានព្រមានដល់អ្នកដែលរកស៊ីឈើខុសច្បាប់ អាងអំណាច(ខ្នង)នៅពីក្រោយផងដែរ។ «កម្លាំងប្រដាប់អាវុធត្រូវគាំទ្រ មិនមែនកម្លាំងប្រដាប់អាវុធទៅជួយកាប់ឈើទេ។ កន្លងទៅគឺថាលោកមេទាហាននេះ មេទាហាននោះ ខ្នងនេះខ្នងនោះ មើលខ្នងប៉ុនណា ខ្ញុំសុំសួរកុំថាត្រឹមផ្កាយ លោកខែក៏ខ្ញុំយកចេញបានដែរ»។ នេះជាការព្រមានរបស់លោក ហ៊ុន សែន។ប្រភពថ្មីៗ
http://www.thmeythmey.com/?page=detail&ctype=article&id=25271&lg=kh