អ្នកចូលរួមធ្វើយុទ្ធនាការថ្ងៃចន្ទពណ៌ខ្មៅ សម្ដែងការហួសចិត្តចំពោះមន្ត្រីរដ្ឋាភិបាល ដែលឲ្យពួកគេសុំអនុញ្ញាតអាជ្ញាធរជាមុន មុននឹងបង្ហោះព័ត៌មាននៅលើបណ្ដាញសង្គមអំពាវនាវឲ្យពលរដ្ឋចូលរួមក្នុងយុទ្ធនាការថ្ងៃចន្ទពណ៌ខ្មៅ។ សង្គមស៊ីវិលថា នេះជាការបំបិទសិទ្ធិសេរីភាពសម្ដែងមតិរបស់ពលរដ្ឋ។អស់ពីរារាំងមិនឲ្យអ្នកចូលរួមធ្វើយុទ្ធនាការថ្ងៃចន្ទពណ៌ខ្មៅ ប្រមូលផ្តុំគ្នាតវ៉ាពេលនេះ អ្នកដែលចង់ចូលរួមធ្វើយុទ្ធនាការនៅលើបណ្ដាញសង្គមហ្វេសប៊ុក (Facebook) ឬលើប្រព័ន្ធអ៊ីនធឺណិត ក៏ត្រូវសុំអនុញ្ញាតពីអាជ្ញាធរដែរ។បណ្ដាញព្រះសង្ឃឯករាជ្យដើម្បីយុត្តិធម៌សង្គម ព្រះតេជព្រះគុណ ប៊ុត ប៊ុនតិញ ដែលបណ្ដាញរបស់ព្រះអង្គគ្រោងចាប់ផ្ដើមធ្វើយុទ្ធនាការសរសេរអំពាវនាវលើបណ្ដាញសង្គមហ្វេសប៊ុក ដើម្បីឲ្យពលរដ្ឋចូលរួមក្នុងយុទ្ធនាការថ្ងៃចន្ទពណ៌ខ្មៅ។ ព្រះតេជព្រះគុណមានថេរដីកាថា មធ្យោបាយមួយទៀតដើម្បីបញ្ចៀសនូវការប៉ះទង្គិច ឬការបង្ក្រាបរបស់សមត្ថកិច្ច គឺអ្នកធ្វើយុទ្ធនាការថ្ងៃចន្ទពណ៌ខ្មៅ អាចសម្ដែងការចូលរួមរបស់ខ្លួនលើបណ្ដាញសង្គមហ្វេសប៊ុក តាមរយៈការបង្ហោះសារអំពាវតៗគ្នាជាដើម។ប្រភពRFA
http://www.rfa.org/khmer/news/human-rights/govt-says-the-black-Monday-online-protester-need-2ask-permission-05212016075231.html