មន្ត្រីនាំពាក្យគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ហៅកាត់ថា (គ.ជ.ប) អះអាងថា ស្ថាប័ននេះនឹងបំពេញការងារដើម្បីផ្ដល់ទំនុកចិត្តសម្រាប់ការបោះឆ្នោតទៅតាមច្បាប់ដែលបានរៀបចំកំណែទម្រង់ស្ថាប័ននេះ។ប្រធានគណបក្សសង្គ្រោះជាតិ គឺលោក សម រង្ស៊ី ដែលកំពុងនិរទេសខ្លួនបានប្រាប់សារព័ត៌មានក្នុងស្រុកថា លោកបារម្ភពីទំនុកចិត្តចំពោះ គ.ជ.ប ស្របពេលតុលាការបានសើរើសំណុំរឿងលោក រ៉ុង ឈុន សមាជិក គ.ជ.ប។អ្នកនាំពាក្យ គ.ជ.ប លោក ហង្ស ពុទ្ធា លើកឡើងថា ការបារម្ភរបស់លោក សម រង្ស៊ី គឺជាទស្សនៈរបស់អ្នកនយោបាយ ប៉ុន្តែចំពោះ គ.ជ.ប នៅតែបន្តការងារដូចដែលច្បាប់ថ្មីពាក់ព័ន្ធដល់ការបោះឆ្នោតបានកំណត់។អ្នកនាំពាក្យ គ.ជ.ប លោក ហង្ស ពុទ្ធា បានថ្លែងបែបនេះនៅថ្ងៃទី២០ ខែឧសភា។ លោកពន្យល់ថា រចនាសម្ព័ន្ធរបស់ គ.ជ.ប គឺនៅតែអាចដំណើរការបម្រើការងារបោះឆ្នោតបន្តទៀត៖ «គាត់បំពេញតួនាទីជាអ្នកនយោបាយម្នាក់ គាត់បារម្ភយ៉ាងនេះយ៉ាងនោះ គឺជាការយល់ឃើញរបស់គាត់ ប៉ុន្តែសម្រាប់ គ.ជ.ប គឺនៅតែតម្កល់តួនាទី និងការទទួលខុសត្រូវជាធំក្នុងការរៀបចំការបោះឆ្នោតមួយដែលលទ្ធផលអាចទទួលយកបានសម្រាប់អ្នកប្រកួតប្រជែងនិងពលរដ្ឋ។ប្រភពRFA
http://www.rfa.org/khmer/news/politics/nec-confirms-its-independent-05202016075800.html