លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន នៅថ្ងៃពុធនេះបានថ្លែងថាលោកចង់បាននូវសុក្រឹតភាពនៃបញ្ជីឈ្មោះបោះឆ្នោតនិងការបោះឆ្នោតដោយតម្លាភាព ដោយលោកបានរិះគន់ការលើកឡើងថាបាត់ឈ្មោះមនុស្សប្រមាណ១លាន៥សែននាក់ក្នុងបញ្ជីឈ្មោះបោះឆ្នោតកាលពីឆ្នាំ២០១៣។លោក ហ៊ុន សែន បានលើកឡើងបែបនេះនៅក្នុងពិធីប្រគល់សញ្ញាបត្រដល់និស្សិតសាកលវិទ្យាល័យអាស៊ីអឺរ៉ុបដែលធ្វើឡើងនៅវិទ្យាស្ថានជាតិអប់រំ ក្រោយពេលរដ្ឋាភិបាលបានកំណត់យកថ្ងៃបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ-សង្កាត់ អាណត្តិទី៤គឺត្រូវធ្វើនៅថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០១៧។ លោកនាយករដ្ឋមន្រ្តីបញ្ជាក់ថាការប្រកាសកាលបរិច្ឆេតនេះមានរយៈពេលមួយឆ្នាំមុនការបោះឆ្នោត ដែលលោកថាតាមច្បាប់គឺឲ្យប្រកាសយ៉ាងតិច៩ខែមុនការបោះឆ្នោត។ លោកបន្តថាការប្រកាសមុននេះ លោកមានបំណងឲ្យបក្សនយោបាយ គ.ជ.ប ប្រជាពលរដ្ឋនិងក្រសួងសេដ្ឋកិច្ចត្រៀមខ្លួនសម្រាប់ការបោះឆ្នោតឃុំ-សង្កាត់និងកុំឲ្យគណបក្សនយោបាយណាមួយថារដ្ឋាភិបាលមិនប្រកាសកាលបរិច្ឆេតនៃការបោះឆ្នោតឲ្យបានលឿន។ប្រភពVOD
http://vodhotnews.com/2016/05/hun-sen-wants-to-see-credible-registration-list