មន្ត្រីបក្សប្រឆាំងខេត្តកំពង់ធំប្ដេជ្ញាដើរប្រមូលស្នាមមេដៃបើទោះបីមានការរារាំង

2016-05-25 11:25:00 4738 Views

សកម្មជន និង​មន្ត្រី​គណបក្ស​សង្គ្រោះ​ជាតិ នៅ​ខេត្ត​កំពង់ធំ នឹង​បន្ត​ប្រមូល​ស្នាម​មេដៃ​ពី​ប្រជាពលរដ្ឋ​រហូត​គ្រប់​ចំនួន ដើម្បី​ដាក់ថ្វាយ​ព្រះមហាក្សត្រ​ឱ្យ​ជួយ​អន្តរាគមន៍​ដោះលែង​មន្ត្រី​គណបក្ស​ប្រឆាំង និង​មន្ត្រី​ការពារ​សិទ្ធិ​មនុស្ស​ដែល​កំពុង​ជាប់​ឃុំ។ពួកគេ​លើក​ឡើង​បែប​នេះ ក្រោយ​ពេល​ការ​ប្រមូល​ស្នាម​មេដៃ​ពលរដ្ឋ​ពី​សំណាក់​មន្ត្រី​មូលដ្ឋាន និង​សកម្មជន​របស់​ខ្លួន​កន្លង​មក​ជួប​ប្រទះ​បញ្ហា​មួយ​ចំនួន ដូចជា​ការ​ឃាត់​ខ្លួន និង​កោះ​ហៅ​សាកសួរ​ពី​អាជ្ញាធរ​ជាដើម។មន្ត្រី​គណបក្ស​ប្រឆាំង​នៅ​ខេត្ត​កំពង់ធំ ឱ្យ​ដឹង​ថា មាន​សកម្មជន និង​មន្ត្រី​របស់​ខ្លួន​នៅ​តាម​មូលដ្ឋាន​ជិត ១០​នាក់ ហើយ​ដែល​អាជ្ញាធរ និង​សមត្ថកិច្ច​បញ្ជា​ឱ្យ​បញ្ឈប់​សកម្មភាព​ដើរ​ប្រមូល​ស្នាម​មេដៃ​ពី​ប្រជាពលរដ្ឋ​ដើម្បី​ដាក់​ថ្វាយ​ទៅ​ព្រះមហាក្សត្រ​ត​ទៅ​ទៀត។ ពួកគេ​ថា សកម្មភាព​រារាំង និង​ការ​បង្ខំ​​ឱ្យ​ធ្វើ​កិច្ចសន្យា​បញ្ឈប់​សកម្មភាព​នោះ គឺ​ជា​ការ​បំភិតបំភ័យ និង​គំរាមកំហែង​ពួកគេ​ទៅ​វិញ។FRA

http://www.rfa.org/khmer/news/human-rights/cnrp-official-vow-to-collect-thumpprinted-05242016075704.html


ផែនទី​លទ្ធផល​បោះឆ្នោត​

ភាពមិនប្រក្រតីនៃការបោះឆ្នោត​ឆ្នាំ២០១៣​

...

ស្តាប់​ការ​ផ្សាយ​វិទ្យុសម្លេង​សង្គម​ស៊ី​វិល​​ តាម​ប្រព័ន្ធអ៊ិនធើ​ណែត

7:30AM​-​8:30AM
VOC on Ustream

Ask the Candidate​

COMFREL FACEBOOK PAGE​



ប្រភពព័ត៌មានបោះឆ្នោតផ្សេងៗ

គណៈកម្មាការដើម្បីការបោះ​ឆ្នោត​ដោយ​សេរីនិង​យុត្តិធម៌​នៅកម្ពុជា គណៈកម្មាធិការ​ជាតិ​រៀប​ចំ​ការ​បោះ​ឆ្នោត គណៈ​កម្មាធិការ​អព្យាក្រឹត និងយុត្តិធម៌ ដើម្បីការបោះ​ឆ្នោត​ដោយ​សេរី​ និងត្រឹម​ត្រូវ​នៅកម្ពុជា NDI_logo IRI_logo afrel_logo idea_logo CPP_logo SRP_logo Human Rights Party Norodom Ranariddh Party វិទ្យុអាស៊ីសេរី សំឡេងសហរដ្ឋអាមេរិក សំលេងសង្គម​ស៊ី​វិល (VOC) វិទ្យុភាសារបារាំងអន្តរជាតិ Phnom-Penhpost ដើមអម្ពិល kampucheathmey kohsantepheap_logo CEN
Power by:
Butterflywrk គណៈកម្មាការដើម្បីការបោះ​ឆ្នោត​ដោយ​សេរីនិង​យុត្តិធម៌​នៅកម្ពុជា