ក្រុមមេធាវីរបស់លោក កឹម សុខា ប្រធានស្តីទីគណបក្សសង្រ្គោះជាតិ បានសុំជួបព្រះរាជអាជ្ញារងសាលាដំបូងរាជធានីភ្នំពេញ លោក សៀង សុខ ភ្លាមៗ បន្ទាប់ពីមានហេតុការណ៍សង្ស័យថាប៉ុនប៉ងចាប់ខ្លួន លោក កឹម សុខា រហូតមដល់ពេលនេះ។មេធាវី លោក កឹម សុខា គឺ លោក សំ សុគង់ បានឲ្យដឹងនៅសៀលថ្ងៃព្រហស្បតិ៍នេះ លោកនិងមេធាវីពីររូប បានព្យាយាមសុំជួបលោក សៀង សុខ នៅតុលាការ ដើម្បីសាកសួរពីលិខិតរបស់មេធាវីដែលបានដាក់ទៅកាលពីថ្ងៃពុធនិងមូលហេតុដែលអាជ្ញាធរប៉ុនប៉ងនាំខ្លួនលោក កឹម សុខា។ លោកបន្តថាលោក សៀង សុខ មិនអនុញ្ញាតឲ្យជួបហើយថាជាប់រវល់ពេញមួយថ្ងៃមិនអាចរង់ចាំបាន។មេធាវីចំនួន៥រូបរបស់លោក កឹម សុខា បានបកស្រាយផ្លូវច្បាប់ទៅកាន់ព្រះរាជអាជ្ញាក្នុងលិខិតមួយចុះថ្ងៃទី២៤ ខែឧសភាថាតុលាការគ្មានសិទ្ធិនាំខ្លួនលោក កឹម សុខា ទេ ដរាបណាដំណើការនីតិវិធីច្បាប់ស្ថិតក្នុងការស៊ើបអង្កេតបឋមនោះ។ប្រភពវីអូឌី
http://vodhotnews.com/2016/05/sokhas-lawyers-wanted-to-meet-prosecutor