HRW ជំរុញឲ្យមានការស៊ើបអង្កេតករណីអង្គរក្សលោក ហ៊ុន សែន វាយតំណាងរាស្ត្របក្សប្រឆាំង

2016-05-27 09:00:00 4699 Views

អង្គការ​ឃ្លាំ​មើល​សិទ្ធិ​មនុស្ស​អន្តរជាតិ យូមែន រ៉ៃត៍ វ៉ច្ឆ (Human Rights Watch = HRW) ជំរុញ ​ឲ្យ​មាន​ការ​ស៊ើប​អង្កេត​ស៊ី​ជម្រៅ​ករណី​អង្គរក្ស​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ដែល​វាយ​ដំ​ច្រំ​ធាក់​លើ​តំណាង​រាស្ត្រ​បក្ស​ប្រឆាំង​នៅ​មុខ​មន្ទីរ​រដ្ឋសភា កាល​ពី​ខែ​តុលា ឆ្នាំ​២០១៥។ យូមែន រ៉ៃត៍ វ៉ច្ឆ ថា​ការ​កាត់​ទោស​ត្រឹម​តែ​អង្គរក្ស ៣​នាក់​ដែល​ចេញ​សារភាព គឺ​មិន​ទាន់​គ្រប់គ្រាន់​ឡើយ។ការ​ជំរុញ​ឲ្យ​មាន​ការ​ស៊ើប​អង្កេត​ទូលំទូលាយ​លើ​ករណី​វាយ​ដំ​ តំណាង​រាស្ត្រ​បក្ស​ប្រឆាំង​នេះ ធ្វើ​ឡើង​មុន​ពេល​សាលា​ដំបូង​រាជធានី​ភ្នំពេញ គ្រោង​ប្រកាស​សាលក្រម​កាត់​ទោស​អង្គរក្ស​ទាំង ៣​នាក់​របស់​លោក ហ៊ុន សែន នៅ​ថ្ងៃ​ទី​២៧ ឧសភា។ក្នុង​សេចក្តី​ប្រកាស​ព័ត៌មាន​របស់​ខ្លួន​ចុះ​ថ្ងៃ​ទី​២៦ ឧសភា មាន​ចំណង​ជើង​ថា «កម្ពុជា ឈប់​បិទ​បាំង​អំពើ​ហិង្សា​នយោបាយ» យូមែន រ៉ៃត៍ វ៉ច្ឆ លើក​ឡើង​ថា រដ្ឋាភិបាល​កម្ពុជា គួរ​តែ​ស្នើសុំ​អង្គការ​សហប្រជាជាតិ ឲ្យ​ចូល​មក​ជួយ​ស៊ើប​អង្កេត​ពេញលេញ និង​ឯករាជ្យ នូវ​ករណី​វាយ​ដំ​លើ​តំណាង​រាស្ត្រ​បក្ស​ប្រឆាំង។ប្រភពRFA

 

http://www.rfa.org/khmer/news/law/HRW-calls-for-full-investigation-attack-by-Hun-Sen-bodyguards-on-opposition-lawmakers-05262016072630.html


ផែនទី​លទ្ធផល​បោះឆ្នោត​

ភាពមិនប្រក្រតីនៃការបោះឆ្នោត​ឆ្នាំ២០១៣​

...

ស្តាប់​ការ​ផ្សាយ​វិទ្យុសម្លេង​សង្គម​ស៊ី​វិល​​ តាម​ប្រព័ន្ធអ៊ិនធើ​ណែត

7:30AM​-​8:30AM
VOC on Ustream

Ask the Candidate​

COMFREL FACEBOOK PAGE​



ប្រភពព័ត៌មានបោះឆ្នោតផ្សេងៗ

គណៈកម្មាការដើម្បីការបោះ​ឆ្នោត​ដោយ​សេរីនិង​យុត្តិធម៌​នៅកម្ពុជា គណៈកម្មាធិការ​ជាតិ​រៀប​ចំ​ការ​បោះ​ឆ្នោត គណៈ​កម្មាធិការ​អព្យាក្រឹត និងយុត្តិធម៌ ដើម្បីការបោះ​ឆ្នោត​ដោយ​សេរី​ និងត្រឹម​ត្រូវ​នៅកម្ពុជា NDI_logo IRI_logo afrel_logo idea_logo CPP_logo SRP_logo Human Rights Party Norodom Ranariddh Party វិទ្យុអាស៊ីសេរី សំឡេងសហរដ្ឋអាមេរិក សំលេងសង្គម​ស៊ី​វិល (VOC) វិទ្យុភាសារបារាំងអន្តរជាតិ Phnom-Penhpost ដើមអម្ពិល kampucheathmey kohsantepheap_logo CEN
Power by:
Butterflywrk គណៈកម្មាការដើម្បីការបោះ​ឆ្នោត​ដោយ​សេរីនិង​យុត្តិធម៌​នៅកម្ពុជា