សមត្ថកិច្ចឃាត់ខ្លួនជំទប់ទី២ពីបក្សប្រឆាំងរឿងប្រមូលស្នាមមេដៃពលរដ្ឋនៅខេត្តតាកែវ

2016-05-27 09:40:00 4714 Views

អាជ្ញាធរ​មាន​សមត្ថកិច្ច​ឃាត់​ខ្លួន​ជំទប់ទី២ មក​គណបក្ស​ប្រឆាំង​នៅ​ខេត្ត​តាកែវ រឿង​ប្រមូល​ស្នាម​មេដៃ​ពលរដ្ឋ​ថ្វាយ​ព្រះមហាក្សត្រ ដើម្បី​ទាមទារ​ឲ្យ​ដោះលែង​មន្ត្រី​សិទ្ធិមនុស្ស និង​មន្ត្រី​គណបក្ស​ប្រឆាំង​ដែល​កំពុង​ជាប់​ឃុំ។ប្រធាន​គណៈកម្មការ​ប្រតិបត្តិ គណបក្ស​សង្គ្រោះជាតិ​ខេត្ត​តាកែវ លោក ម៉ៅ សុផល ឲ្យ​វិទ្យុ​អាស៊ីសេរី ដឹង​ថា នៅ​ល្ងាច​ថ្ងៃ​ទី​២៦ ឧសភានេះ ​ស្នងការ​ខេត្ត​តាកែវ​បាន​ដោះលែង​ជំទប់ទី២​របស់​គណបក្ស​សិទ្ធិមនុស្ស លោក ខែង សំអាត ហើយ បន្ទាប់​ពី​សាកសួរ​ និង​ធ្វើ​កិច្ចសន្យា។ យ៉ាងណាក៏ដោយ លោក ម៉ៅ សុផល ចាត់​ទុក​ការ​ឃាត់​ខ្លួន​នេះ ជាការ​គំរាម​គំហែង​មន្ត្រី​គណបក្ស​របស់​លោក​ឲ្យ​ភ័យ​ខ្លាច​ ក្នុង​សកម្មភាព​នយោបាយ​​នៅ​ទូទាំង​ខេត្ត​តាកែវ​ទាំង​មូល៖ «ខ្ញុំ​យល់​ថា អំពី ​បញ្ហា​នេះ បញ្ហា​ផ្ដិត​មេដៃ​ជូន​ព្រះមហាក្សត្រ គឺ​អត់​ខុស​ទេ ពីព្រោះ​ការ​ផ្ដិត​មេដៃ​នេះ យើង​ផ្ដិត​មេដៃ​ដែល​ប្រជាពលរដ្ឋ​មិន​សប្បាយ​ចិត្ត​អី​មួយ ការ​ផ្ដិត​មេដៃ​ជូន​ព្រះមហាក្សត្រ ឬ​ក៏​ជូន​រដ្ឋសភា ឬ​ក៏​ជូន​ដល់​រដ្ឋាភិបាល ជា​សិទ្ធិ​ប្រជាពលរដ្ឋ។ ចឹង​អា​បញ្ហា​​ផ្ដិត​មេដៃ​នេះ គឺ​អត់​មាន​ខុស​ច្បាប់​ទេ»។ ប្រភពRFA

 

http://www.rfa.org/khmer/news/politics/catch-cnrp-activist-at-Takeo-05262016090441.html


ផែនទី​លទ្ធផល​បោះឆ្នោត​

ភាពមិនប្រក្រតីនៃការបោះឆ្នោត​ឆ្នាំ២០១៣​

...

ស្តាប់​ការ​ផ្សាយ​វិទ្យុសម្លេង​សង្គម​ស៊ី​វិល​​ តាម​ប្រព័ន្ធអ៊ិនធើ​ណែត

7:30AM​-​8:30AM
VOC on Ustream

Ask the Candidate​

COMFREL FACEBOOK PAGE​



ប្រភពព័ត៌មានបោះឆ្នោតផ្សេងៗ

គណៈកម្មាការដើម្បីការបោះ​ឆ្នោត​ដោយ​សេរីនិង​យុត្តិធម៌​នៅកម្ពុជា គណៈកម្មាធិការ​ជាតិ​រៀប​ចំ​ការ​បោះ​ឆ្នោត គណៈ​កម្មាធិការ​អព្យាក្រឹត និងយុត្តិធម៌ ដើម្បីការបោះ​ឆ្នោត​ដោយ​សេរី​ និងត្រឹម​ត្រូវ​នៅកម្ពុជា NDI_logo IRI_logo afrel_logo idea_logo CPP_logo SRP_logo Human Rights Party Norodom Ranariddh Party វិទ្យុអាស៊ីសេរី សំឡេងសហរដ្ឋអាមេរិក សំលេងសង្គម​ស៊ី​វិល (VOC) វិទ្យុភាសារបារាំងអន្តរជាតិ Phnom-Penhpost ដើមអម្ពិល kampucheathmey kohsantepheap_logo CEN
Power by:
Butterflywrk គណៈកម្មាការដើម្បីការបោះ​ឆ្នោត​ដោយ​សេរីនិង​យុត្តិធម៌​នៅកម្ពុជា