គណបក្សសង្រ្គោះជាតិឲ្យដឹងថានៅព្រឹកថ្ងៃសុក្រនេះ គណបក្សនឹងបើកកិច្ចប្រជុំអចិន្រ្តៃយ៍មួយនៅទីស្នាក់ការបក្សនៅចាក់អង្រែលើ ដើម្បីពិភាក្សាពីស្ថានភាពនយោបាយចុងក្រោយ ខណៈសមត្ថកិច្ចកំពុងតាមចាប់ខ្លួនលោក កឹម សុខា។ក្នុងសេចក្តីប្រកាសព័ត៌មានមួយចេញផ្សាយនៅព្រឹកថ្ងៃសុក្រនេះ គណបក្សសង្រ្គោះជាតិបានឲ្យដឹងថានៅម៉ោង៨ព្រឹក ថ្ងៃសុក្រនេះ គណៈកម្មាធិការអចិន្រ្តៃយ៍របស់គណបក្សនឹងបើកកិច្ចប្រជុំបន្ទាន់មួយ នៅទីស្នាក់ការបក្សចាក់អង្រែលើ ខណ្ឌមានជ័យ ក្រោមអធិបីតភាពរបស់លោក សម រង្ស៊ីនិងលោក កឹម សុខា។