អ្នកនាំពាក្យក្រសួងយុត្តិធម៌ថាអភ័យឯកសិទ្ធិមិនអាចការពារលោក កឹម សុខា ពីការចាប់ខ្លួន

2016-05-27 10:40:00 4688 Views

អ្នកនាំពាក្យក្រសួងយុត្តិធម៌ លោក គឹម សន្តិភាព បានឲ្យដឹងថាប្រធានស្តីទីគណបក្សសង្រ្គោះជាតិបានប្រព្រឹត្តបទល្មើសជាក់ស្តែងតាមក្រមព្រហ្មទណ្ឌ ហើយអភ័យឯកសិទ្ធិមិនអាចការពាររូបលោកបាននោះទេ។តំណាងអយ្យការនៃសាលាដំបូងរាជធានីភ្នំពេញបានចោទប្រកាន់លោក កឹម សុខា ថាបានប្រព្រឹត្តបទល្មើសជាក់ស្តែងករណីមិនចូលបំភ្លឺតាមការកោះហៅរបស់តុលាការចំនួន២លើក ដោយលោកអាចប្រឈមជាប់ពន្ធនាគារពី១ខែទៅ៦ខែ។លោក គឹម សន្តិភាព បានសរសេរនៅលើហ្វេសប៊ុករបស់លោកនៅព្រឹកថ្ងៃសុក្រនេះថា៖ “ដីកាកោះលើកទី២ ក្នុងនាមសាក្សី ជាការផ្តល់ឱកាសដល់ឯកឧត្តម កឹម សុខា។ នៅពេលដែលបុគ្គលម្នាក់មិនចូលខ្លួនតាមការកោះហៅរបស់អយ្យការក្នុងនាមសាក្សីលើកទី១ នោះដំណើរការផ្លូវច្បាប់មួយអាចចាប់ផ្តើមតាំងពីពេលនោះមកម្លេះ”។ លោកបន្ថែមថា៖ “ការកោះហៅលើកទី២ គឺជាការបង្ហាញអោយឃើញពីភាពទន់ភ្លន់របស់ស្ថាប័នអយ្យការនិងជាការផ្តល់ឱកាសដល់ឯកឧត្តម កឹម សុខា ជាថ្មីម្តងទៀត តែជាការសោកស្តាយដែលសាមីខ្លួនមិនទទួលយកនូវឱកាសនេះ”។ប្រភពVOD

 

http://vodhotnews.com/2016/05/ministry-of-justice-spokesman-defends-legal-action-against-sokha


ផែនទី​លទ្ធផល​បោះឆ្នោត​

ភាពមិនប្រក្រតីនៃការបោះឆ្នោត​ឆ្នាំ២០១៣​

...

ស្តាប់​ការ​ផ្សាយ​វិទ្យុសម្លេង​សង្គម​ស៊ី​វិល​​ តាម​ប្រព័ន្ធអ៊ិនធើ​ណែត

7:30AM​-​8:30AM
VOC on Ustream

Ask the Candidate​

COMFREL FACEBOOK PAGE​



ប្រភពព័ត៌មានបោះឆ្នោតផ្សេងៗ

គណៈកម្មាការដើម្បីការបោះ​ឆ្នោត​ដោយ​សេរីនិង​យុត្តិធម៌​នៅកម្ពុជា គណៈកម្មាធិការ​ជាតិ​រៀប​ចំ​ការ​បោះ​ឆ្នោត គណៈ​កម្មាធិការ​អព្យាក្រឹត និងយុត្តិធម៌ ដើម្បីការបោះ​ឆ្នោត​ដោយ​សេរី​ និងត្រឹម​ត្រូវ​នៅកម្ពុជា NDI_logo IRI_logo afrel_logo idea_logo CPP_logo SRP_logo Human Rights Party Norodom Ranariddh Party វិទ្យុអាស៊ីសេរី សំឡេងសហរដ្ឋអាមេរិក សំលេងសង្គម​ស៊ី​វិល (VOC) វិទ្យុភាសារបារាំងអន្តរជាតិ Phnom-Penhpost ដើមអម្ពិល kampucheathmey kohsantepheap_logo CEN
Power by:
Butterflywrk គណៈកម្មាការដើម្បីការបោះ​ឆ្នោត​ដោយ​សេរីនិង​យុត្តិធម៌​នៅកម្ពុជា