លោក ឈាង វុន អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជាប្រចាំរដ្ឋសភា បានអះអាងថា ក្រុមអ្នកតំណាងរាស្ត្របក្សកាន់អំណាចចង់ឲ្យដៃគូសន្ទនារបស់ខ្លួនរើសប្រធានក្រុមតំណាងរាស្ត្រឡើងវិញ។ លោកបានថ្លែងបែបនេះ ទៅកាន់អ្នកសារព័ត៌មានបន្ទាប់កិច្ចប្រជុំគណៈកម្មាធិការអចិន្ត្រៃយ៍នាព្រឹកថ្ងៃសុក្រនេះ។លោក ឈាង វុន បានកត់សម្គាល់ថា គណបក្សសង្គ្រោះជាតិ មានបញ្ហាដោយសារឯកឧត្តម សម រង្ស៊ី លែងជាសមាជិកសភា ហើយឯកឧត្តម កឹម សុខា កំពុងជាប់រឿងក្តីក្តាំ។ ទាក់ទងនឹងចំណាត់ការលើឯកឧត្តម កឹម សុខា ដែលត្រូវបានអយ្យការសាលាដំបូងរាជធានីភ្នំពេញ ចោទប្រកាន់ពីបទ «បដិសេធក្នុងការចូលខ្លួន» នោះ លោក ឈាង វុន បានបញ្ជាក់ថា សភា កំពុងរង់ចាំមើលនីតិវិធីតុលាការ៕ប្រភពថ្មីៗ
http://www.thmeythmey.com/?page=detail&ctype=article&id=40286&lg=kh